ទស្សនកិច្ចនាយករដ្ឋមន្រ្តីចិននៅកម្ពុជាមានសារសំខាន់ដល់កិច្ចសហប្រតិបត្តិឡាងកាង-មេគង្គ




ប៉េកាំង: អ្នកការទូតជាន់ខ្ពស់មួយរូបបាននិយាយពីថ្ងៃព្រហស្បតិ៍ថាទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង (Li Keqiang) នៅកម្ពុជានឹងមានសារសំខាន់យ៉ាងធំធេងដល់កិច្ចសហប្រតិបត្តិការឡាងកាង-មេគង្គ ព្រមទាំងចំណងទាក់ទងចិន-កម្ពុជា។

លោកលីនឹងចូលរួមកិច្ចប្រជុំរបស់ពួកមេដឹកនាំកិច្ចសហប្រតិបត្តិការទន្លេឡាងកាង-មេគង្គ (LMC)លើកទី២ នៅភ្នំពេញព្រមទាំងធ្វើទស្សនកិច្ចផ្លូវការមួយនៅកម្ពុជាពីថ្ងៃទី១០ដល់១១ខែមករា។

អនុរដ្ឋមន្រ្តីការបរទេសលោក កុង សួនយូ (Kong Xuanyou) បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយស្តីពីទស្សនកិច្ចនាពេលខាងមុខរបស់លោកលីថាដោយផ្តួចផ្តើមគំនិតក្នុងឆ្នាំ២០១៤នោះ កិច្ចសហប្រតិបត្តិការឡាងកាង-មេគង្គបានរីកលូតលាស់យ៉ាងលឿនជាមួយនឹងយន្តការដែលបានធ្វើឱ្យល្អប្រសើរជាបណ្តើរៗមួយ ហើយនិងការអនុវត្តយ៉ាងរឹងមាំនូវផ្លែផ្កានេះ។

លោកកុងបាននិយាយថាកិច្ចប្រជុំនៅឆ្នាំនេះនឹងផ្តោតទៅលើការអភិវឌ្ឍន៍ដោយសន្តិភាព និងមាននិរន្តរភាពនៅក្នុងតំបន់នេះ។

ពួកមេដឹកនាំនឹងពិនិត្យមើលឡើងវិញការរីកចំរើនព្រមទាំងធ្វើផែនការសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការឡាងកាង-មេគង្គក្នុងអំឡុងកិច្ចប្រជុំនោះ។

លោកបាននិយាយថាលោកលីនឹងប្រកាសការផ្តួចផ្តើមគំនិត និងវិធានការរបស់ប្រទេសចិនដើម្បីធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការដែលសំអាងលើហេតុការណ៍ព្រមទាំងដាក់បញ្ចូលនូវកម្លាំងចលករថ្មីដល់យន្តការនេះ។

តាមអនុរដ្ឋមន្រ្តីនោះឱ្យដឹងថា ឯកសារជាបន្តបន្ទាប់មួយនឹងត្រូវគេផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះដែលរួមមានផែនការសកម្មភាពមួយរយះពេល៥ឆ្នាំនៃយន្តការនេះ ព្រមទាំងបញ្ជីឈ្មោះមួយនៃក្រុមទី២ នៃគម្រោងកិច្ចសហប្រតិបត្តិការ។

ឆ្នាំនេះកត់សំគាល់ខួបទី៦០នៃទំនាក់ទំនងចិន-កម្ពុជា លោកកុងបាននិយាយថាទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្រ្តីនឹងជួយធ្វើឱ្យប្រទេសទាំងពីរពង្រឹងនូវមិត្តភាពជាប្រពៃណីព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយទ្វេភាគី។

លោកបាននិយាយថាចំណងទាក់ទងចិន-កម្ពុជាបានក្លាយទៅជាគំរូមួយនៃទំនាក់ទំនងប្រទេស និងប្រទេស។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1915
សប្ដាហ៍នេះ : 4577
ខែនេះ : 38194
សរុប : 17831816