អាបេរំលឹកឡើងវិញការសន្យាធ្វើការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញជប៉ុន




តូក្យូ: នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃព្រហស្បតិ៍នេះបានរំលឹកឡើងវិញការសន្យារបស់លោកដើម្បីធ្វើការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញដែលបរិហារសង្រ្គាមរបស់ប្រទេសជប៉ុន ទោះបីជាការបញ្ឈប់លែងកំណត់គម្រោងពេលវេលាក៏ដោយ។

ថ្លែងនៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មីមួយនៅក្នុងអាណាខេត្ត Mie ប្រទេសជប៉ុនភាគកណ្តាលបន្ទាប់ពីធ្វើទស្សនកិច្ចកន្លែងធ្វើសក្ការបូជា Ise Grand លោកអាបេបាននិយាយថាលោកសង្ឃឹមថាឆ្នាំ២០១៨ នឹងនាំមកនូវការជឿនលឿននៅក្នុងការជជែកដេញដោលគ្នាឆ្ពោះទៅរកការផ្លាស់ប្តូរដែលមិនដែលមានជាលើកដំបូងចំពោះច្បាប់រដ្ឋធម្មនុញ្ញក្រោយសង្រ្គាមនោះ។

ការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញគឺជាគោលដៅមួយដែលមានយូរមកហើយរបស់លោកអាបេ និងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។

LDPបាននឹងកំពុងគាំទ្រការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញថាជាផ្នែកនៃកម្មវិធីរបស់ខ្លួនចាប់តាំងពីគណបក្សនេះត្រូវបានគេបង្កើតឡើងក្នុងទសវត្សឆ្នាំ១៩៥០។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅមុននេះបាននិយាយថា LDP នឹងសម្លឹងមើលនូវសំណើធ្វើវិសោធនកម្មរបស់ខ្លួនយ៉ាងប៉ិនប្រសប់ហើយនឹងប្រគល់ឱ្យនូវសំណើនេះក្នុងអំឡុងសម័យប្រជុំសាមញ្ញរបស់សភាដែលនឹងកោះប្រជុំក្នុងខែមករានេះ។

ផែនការនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំងក៏ដូចជាពីសាធារណជនចំពោះ “ការបើកផ្លូវសម្រាប់ការប្រើកម្លាំងដែលគ្មានកំណត់” នោះ។

កាលពីថ្ងៃព្រហស្បតិ៍នេះលោកអាបេក៏បានប្តេជ្ញាផងដែរដើម្បីពង្រឹងសមត្ថភាពការពាររបស់ជប៉ុនក្នុងការប្រឈមមុខនឹងការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោកក៏បានសន្យាផងដែរធ្វើការកែទម្រង់ដែលលោកបានសន្យាកាលពីឆ្នាំកន្លងទៅ។

អាណត្តិបច្ចុប្បន្នរបស់លោកអាបេធ្វើជាប្រធាន LDP នឹងចប់នៅក្នុងខែកញ្ញា ហើយអាណត្តិទីបីធ្វើជាប្រធាន LDP នឹងធ្វើឱ្យលោកអាបេដឹកនាំគណបក្សនេះរហូតដល់ឆ្នាំ២០២១ ហើយនឹងធ្វើឱ្យលោកធ្វើជានាយករដ្ឋមន្រ្តីយូរបំផុតនៅក្នុងប្រទេសជប៉ុនក្រោយសង្រ្គាម។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1914
សប្ដាហ៍នេះ : 4576
ខែនេះ : 38193
សរុប : 17831815