លោកម៉ាក្រុងស្នើមិនឱ្យមានសមាជិកភាពសហភាពអឺរ៉ុប, លោកអឺដូហ្គេននិយាយថាប្រទេសតួកគីធុញទ្រាន់នឹងការរងចាំ




ប៉ារីស: ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃសុក្រថាការវិវត្តន៍ផ្នែកនយោបាយនៅក្នុងប្រទេសតួកគីគឺត្រូវបានរារាំងការស្នើចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសតួកគី ដោយលោកបានស្នើជា “ភាពជាដៃគូ” ជំនួសឱ្យសមាជិកភាពពេញលេញមួយ។

យោងតាមស្ថានីយទូរទស្សន៍របស់បារាំងមួយ លោកម៉ាក្រុងបាននិយាយថា “ចំពោះទំនាក់ទំនងជាមួយសហភាពអឺរ៉ុប, វាច្បាស់ណាស់ថា ជម្រើស និងការវិវត្តន៍ថ្មីៗនេះ មិនអនុញ្ញាតឱ្យមានការរីកចម្រើននៅក្នុងដំណើរការនេះ”។

យោងទៅតាមដំណើរការសុំចូលជាសមាជិករបស់ប្រទេសតួកគី លោកម៉ាក្រុងបាននិយាយនៅក្នុងសន្និសីទកាសែតមួយជាមួយ ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អឺដូហ្គេន ថា “ខ្ញុំអាចនឹងនិយាយកុហក ប្រសិនបើខ្ញុំនិយាយថាពួកយើងអាចនឹងបើកសម័យកាលថ្មី”។

លោកអឺដូហ្គេនបាននិយាយថាប្រទេសរបស់លោកធុញទ្រាន់ទៅនឹងការរង់ចាំចូលជាសមាជិកសហភាពអឺរ៉ុបអស់ពេលជាងកន្លះសតវត្សរួចទៅហើយ។

លោកអឺដូហ្គេនបាននិយាយថា “ប្រទេសតួកគីកំពុងតែរង់ចាំបន្ទប់សហភាពអឺរ៉ុបអស់ពេល៥៤ឆ្នាំមកហើយ, ពេលដែលសួរថាហេតុអ្វី សហភាពអឺរ៉ុបគឺមិនមានលទ្ធភាពក្នុងការផ្តល់នូវហេតុផលឡើយ”។

យោងទៅតាមបណ្តាញទូរទស្សន៍បារាំង២៤ ទោះបីជាប្រទេសតួកគីសង្ឃឹមថានឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអឺរ៉ុប ក៏កិច្ចពិភាក្សារបស់លោកអឺដូហ្គេនជាមួយនឹងលោកម៉ាក្រុងត្រូវបានគ្រោបដណ្តប់ទៅដោយភាពមិនចុះសម្រុងគ្នាទៅលើសកម្មភាពរបស់ប្រទេសតួកគីចាប់តាំងពីរដ្ឋប្រហារបរាជ័យនៅក្នុងខែកក្កដា ឆ្នាំ២០១៦។



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1902
សប្ដាហ៍នេះ : 4564
ខែនេះ : 38181
សរុប : 17831803