កម្ពុជាស្នើចិនបង្កើនទិញកសិផល បន្ទាប់ពីការនាំចេញមានតម្លៃជាង១០០លានដុល្លារ




រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅភាគីចិនបង្កើនការទទួលទិញផលិតផលកសិកម្មកាន់តែច្រើនបន្ថែមទៀត ខណៈដំណាំស្រូវ ដំឡូងមី ពោត ជាដើម កំពុងមានសក្តានុពលលើការនាំចេញ។

ក្នុងជំនួបជាមួយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករងទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន កាលពីថ្ងៃទី៤ ខែមករា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា បន្ទាប់ពីដំណាំស្រូវ គឺកម្ពុជាមានដំឡូងមី ផ្លែមៀនប៉ៃលិន ដែលមានសក្តានុពលខ្ពស់សម្រាប់នាំចេញ។ លោកបញ្ជាក់ថា «កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗ រួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ»។ លោកបន្តថា កម្ពុជាចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទី៣ដូចបច្ចុប្បន្ន។

លោក ហ៊ឺ ជៀនយ៉ាង បានសន្យាពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជាដូចជា ពោត ស្រូវ និងស្វាយ ជាដើម។

របាយការណ៍ពីអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ(កាំកុងត្រូល)របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧ ទំនិញកសិកម្មរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិនមានតម្លៃជាង១១០លានដុល្លារអាមេរិក ខណៈការនាំចេញទំនិញផ្សេងទៀតមានដូចជា៖ ក្រណាត់ ស្បែកកែច្នៃ សម្លៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើង ជាដើម មានតម្លៃជាង៥២៣លានដុល្លារ។

ការនាំចេញទំនិញកសិកម្មទាំងនោះ មានផលនេសាទជាង៤៣តោន ដំឡូងមីស្ងួតជាង១ម៉ឺន៥ពាន់តោន ម្សៅដំឡូងមីជាង១ម៉ឺន៧ពាន់តោន គ្រាប់ស្វាយចន្ទីជាង៣០០តោន អង្ករជាង១៥ម៉ឺនតោន ប្រេងដូងមិនទាន់ចម្រាញ់២៤០តោន ម្សៅកាកាវជាង២៤០តោន កៅស៊ូក្រែបជិត៣ពាន់តោន និងឈើកៃច្នៃជាង២ម៉ឺន៦ពាន់តោន៕





ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1921
សប្ដាហ៍នេះ : 4583
ខែនេះ : 38200
សរុប : 17831822