ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងជ្រើសរើស រូបថតដោយផ្តោតលើការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ
ធនាគាអភិវឌ្ឍន៍អាស៊ី (ADB)បានប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញ Instagram ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍដែលសម្រេចបានក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS)និងបង្ហាញពីការលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មថ្នាក់តំបន់។

សេក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងរូបថតតាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឡើងដោយប្រើ hashtag#GMS25 ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី ២៥ នៃការបង្កើតកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។ ប្រទេសជាសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ជាពិសេស ខេត្តយូណាន និងតំបន់ស្វ័យយ័តហ្គ័ងស៊ីហ្ស័ង) សាធារណរដ្ឋប្រជាមានិតប្រជាធិបត្តេយ្យឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម។លោក Cuong Minh Nguyenប្រធានក្រុមអ្នកឯកទេសផ្នែកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងជាប្រធានកម្មវិធី GMSរបស់ADBមានប្រសាសន៍ថា “ខណៈពេលដែលយើងអបអរសាទខួបលើកទី ២៥ នៃការបង្កើតកម្មវិធី GMSនេះយើងមានបំណងធ្វើការបូកសរុបសមិទ្ធផលដែលសម្រេចបាន ចេញពីកិច្ចសហ-ប្រតិបត្តិការថ្នាក់តំបន់ និងបង្ហាញឱ្យឃើញច្បាស់ ពីរបៀបដែលកិច្ចសហប្រតិបត្តិការបែបនេះ អាចនាំឱ្យមានការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គឱ្យកាន់តែប្រសើរជាងមុន។ យើងសង្ឃឹមថា កម្មវិធីប្រកួតប្រជែងរូបថតនេះ នឹងបង្ហាញឱ្យឃើញពីសមិទ្ធផលទាំងនេះ ក៏ដូចជាលើកទឹកចិត្តឱ្យមានការធ្វើការងារបន្ថែមទៀត នៅក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ”។

កម្មវិធីប្រកួតប្រជែងនេះបើកចំហសម្រាប់អ្នកថតរូបមិនមែនអាជីពទាំងអស់ ដោយមិនគិតពីអាយុ មកពីប្រទេសជាសមាជិករបស់ ADB។ រូបថតត្រូវតែជារូបថតដើម និងជារូបថតដែលថតដោយខ្លួនឯងផ្ទាល់ ពុំដែលធ្លាប់ត្រូវបានបោះពុម្ពផ្សាយ ហើយត្រូវបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃក្នុងមហាអនុតំបន់ទន្លេមេគង្គ ព្រមទាំងបង្ហាញពីការផ្លាស់ប្តូរពីបែបផែននៃការរស់នៅក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។

បេក្ខជនដែលចូលរួមក្នុងកម្មវីធីប្រកួតប្រជែងនេះ អាចផ្ញើរូបថតចំនួនប៉ុន្មានក៏បានដែរ។ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ សូមបង្ហោះរូបថតលើគណនី Instagram របស់អ្នក ដោយប្រើប្រាស់ hashtag#GMS25 និង tag@ADB_HQ។ ការបង្ហោះរូបថត អាចធ្វើឡើងពេលណាក៏បាននៅ ចន្លោះថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨។ជ័យលាភីទី ១ នឹងទទួលបានទឹកប្រាក់ ៥០០ ដុល្លារ ជ័យលាភីទី ២ នឹងទទួលបានទឹកប្រាក់ ២០០ ដុល្លារ  ហើយជ័យលាភីទី ៣ នឹងទទួលបានទឹកប្រាក់ ១០០ ដុល្លារ។ ការកាត់សេចក្តីរកជ័យលាភី នឹងធ្វើឡើងដោយផ្អែកទៅតាមអត្ថន័យរបស់រូបថត និងចំនួននៃការចូលចិត្ត (likes) ក្នុង Instagram។ ដើម្បីស្វែងយល់ពីគោលការណ៍ដែលប្រើប្រាស់សម្រាប់ការប្រកួតប្រជែងនេះ ព្រមទាំងរង្វាន់ និងព័ត៌មានបន្ថែម អំពីការប្រកួតប្រជែងនេះ សូមចូលទៅមើល: https://www.facebook.com/notes/asian-development-bank-adb/gms25-photo-competition/ 10155195839405963/។

ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានការគាំទ្រពី ADB កម្មវិធី GMSជួយអនុវត្តគម្រោង ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់ក្នុងមហាអនុតំបន់នេះ ដែលក្នុងនោះមានគម្រោងក្នុងវិស័យគមនាគមន៍/ដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគវិស័យឯកជន និងកសិកម្ម។ គិតត្រឹមឆ្នាំ ២០១៦ ADB បានអនុម័តឥណទានសម្បទានក្នុងទឹកប្រាក់ ៧,៣ ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគចំនួន ៨៤ ក្នុងមហាអនុតំបន់ទន្លេមេគ្គងនេះ ដែលក្នុងនោះប្រទេសជាសមាជិកនៃមហាអនុបន់ទន្លេមេគង្គចូលរួមវិភាគទានចំនួន ៤,៩ ពាន់លានដុល្លារ ហើយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ចូលរួមវិភាគទាន ៦,៩ ពាន់លានដុល្លារ។

កិច្ចប្រជុំកំពូលលើកទី ៦ របស់ថ្នាក់ដឹកនាំនៃមហាអនុតំបន់ទន្លេមេគង្គក្រោមប្រធានបទ “ទាញប្រយោជន៍ពីរយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់ទន្លេមេគង្គមួយ ពោរពេញដោយសមាហរណកម្ម ដើម្បីអាចសម្រេចបាននូវវិបុលភាពប្រកបដោយចីរភាព”នឹងធ្វើឡើងនៅថ្ងៃទី ២៩-៣១ ខែមីនា ឆ្នាំ ២០១៨ ក្នុងប្រទេសវៀតណាម។

កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរបស់បណ្តាប្រទេសដែលជាសមាជិករបស់មហាអនុតំបន់ទន្លេមេគង្គ ដែលនឹងអនុម័តផែនការសកម្មភាពទីក្រុងហាណូយឆ្នាំ ២០១៨-២០២២ ក៏ដូចជាមានការចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីវិស័យសាធារណៈ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ី និងអ្នកសារព័ត៌មានផងដែរ។

មានមូលដ្ឋាននៅទីក្រុងម៉ានីល ធនាគាអភិវឌ្ឍន៍អាស៊ីប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិកតាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាបាននូវនិរន្តរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារនេះជាកម្មសិទ្ធិរបស់ប្រទេសចំនួន ៦៧ ដែលក្នុងនោះប្រទេសចំនួន៤៨ ដែលជាប្រទេសស្ថិតក្នុងតំបន់៕ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)
ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1920
សប្ដាហ៍នេះ : 4582
ខែនេះ : 38199
សរុប : 17831821