កម្ពុជា នាំសម្លៀកបំពាក់ និងស្បែកជើងទៅចិន កើន៤២ភាគរយ




ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ទៅកាន់ប្រទេសចិននៅក្នុងអំឡុងពេល ១១ខែដំបូង ឆ្នាំ ២០១៧ មានតម្លៃទឹកប្រាក់ប្រមាណ ២០៧លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណ ៤២,៧៥ភាគរយ បើធៀបនឹងរយៈពេលមួយឆ្នាំពេញកាលពីឆ្នាំ ២០១៦។នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជា ក៏បាននាំចូលត្រឡប់ពីប្រទេសចិនមកវិញនូវផលិតផលសម្ភារកាត់ដេរ និង វត្ថុធាតុដើមផលិតស្បែកជើង ចន្លោះពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានតម្លៃទឹកប្រាក់ប្រមាណ ២៧៨៧លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ៨៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។
កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការនាំទំនិញពីកម្ពុជាទៅ ចិន ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មចំនួន ៨០៣០មុខទំនិញ កាលពីខែមីនាឆ្នាំ ២០១៦កន្លងទៅ។

ប្រទេសចិន ជាប្រភពវិយោគធំបំផុតរបស់កម្ពុជា លើឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
តែយ៉ាងណាក៏ដោយ ទីផ្សារធំបំផុតរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារទីផ្សារបណ្តាប្រទេសទាំងនេះ ផ្តល់ការអនុ គ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា ជាពិសេសសហភាពអឺរ៉ុប ដែលផ្តល់អនុគ្រោះពន្ធទាំងស្រុងសម្រាប់កម្ពុជា ក្រោមពាក្យស្លោក «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០១៧ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥៦០០លានដុល្លាអាមេរិក កើនឡើងជាង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦កន្លងទៅ។
ទីផ្សារនៃបណ្តាប្រទេសសហភាពអឺរ៉ុបទាំង២៨ ជាទីផ្សារដ៏ធំសម្រាប់សម្លៀកបំពាក់ និងស្បែក ជើងកម្ពុជា ដែលមានទំហំ ៤៥ភាគរយ និងទីផ្សារសហរដ្ឋអាមេរិកជាង ២០ភាគរយ និងទីផ្សារបន្ទាប់មាន កាណាដា ជប៉ុន និងចិនជាដើម៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1905
សប្ដាហ៍នេះ : 4567
ខែនេះ : 38184
សរុប : 17831806