ប្រធានាធិបតីចិនជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីបារាំង




ប៉េកាំង: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយប្រធានាធិបតីបារាំងដែលកំពុងធ្វើទស្សនកិច្ចលោក អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) នៅឯផ្ទះភ្ញៀវរដ្ឋ Diaoyutai ក្នុងក្រុងប៉េកាំងកាលពីល្ងាចថ្ងៃចន្ទ។

លោកស៊ីបាននិយាយថាទស្សនកិច្ចរបស់លោកម៉ាក្រុននៅប្រទេសចិនជាទស្សនកិច្ចលើកដំបូងនៅអាស៊ីនៅដើមឆ្នាំនេះ បានបង្ហាញឱ្យឃើញថាលោកមានការយកចិត្តទុកដាក់ខ្លាំងចំពោះទំនាក់ទំនងចិន-បារាំង។

បារាំងគឺជាមហាអំណាចលោកខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។

លោកស៊ីបាននិយាយថាលោកប្រធានម៉ៅ សេទុង (Mao Zedong) និងឧត្តមសេនិយសាលដឺហ្គោល (Chales de Gaulle) បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្រ្តមួយជាមួយនឹងការយល់ដឹងជាមុនខាងនយោបាយដែលគួរឱ្យកត់សំគាល់ក្នុងការបង្កើតចំណងទាក់ទងការទូតក្នុងឆ្នាំ១៩៦៤។ ការសម្រេចចិត្តនេះមិនគ្រាន់តែបានផ្លាស់ប្តូរនូវគំរូពិភពលោកនៅពេលនោះទេ ថែមទាំងបានផលផងដែរដល់ការអភិវឌ្ឍន៍ពិភពលោកសព្វថ្ងៃនេះ។

ដោយសង្កត់ធ្ងន់ថាមានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ លោកស៊ីបាននិយាយថាចិនគាំទ្រការកសាងសហគមន៍មួយដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិដោយឡែកប្រទេសបារាំងមានទស្សនដូចគ្នាដែរ។

លោកស៊ីបាននិយាយថាចិនត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដែលរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការនៅក្រោមក្របខ័ណ្ឌនៃការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវផង។

លោកម៉ាក្រុនបាននិយាយថាលោកមានឆន្ទះធ្វើការផ្លាស់ប្តូរទស្សនគ្នាជាមួយលោកស៊ីស្តីពីទំនាក់ទំនងបារាំង-ចិនព្រមទាំងបញ្ហាអន្តរជាតិសំខាន់ៗក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋដំបូងរបស់លោកនៅប្រទេសចិន។

លោកបាននិយាយថាលោកជឿថាទស្សនកិច្ចរបស់លោកនៅប្រទេសចិននឹងជាព្រឹត្តិការណ៍យ៉ាងសំខាន់ថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងបារាំង-ចិន។

ប្រធានាធិបតីបារាំងកំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសចិនចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ។ លោកបានធ្វើដំណើរដល់ក្រុងប៉េកាំងកាលពីរសៀលថ្ងៃចន្ទបន្ទាប់ពីធ្វើទស្សនកិច្ចពាក់កណ្តាលផ្លូវមួយនៅទីក្រុងស៊ីអាន (Xi’an)ប្រទេសចិនភាគពាយ័ព្យ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1903
សប្ដាហ៍នេះ : 4565
ខែនេះ : 38182
សរុប : 17831804