កូរ៉េខាងត្បូង និងខាងជើងព្រមព្រៀងធ្វើកិច្ចចរចាយោធា និងបញ្ជូនក្រុមទៅចូលរួមកីឡាអូឡាំពិករដូវរងា




សេអ៊ូល: ក្រសួងបង្រួបបង្រួមក្រុងសេអ៊ូលបាននិយាយពីថ្ងៃអង្គារថាកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នានៅឯការសន្ទនាគ្នាអន្តរកូរ៉េដែលទើបបញ្ចប់ដើម្បីធ្វើកិច្ចចរចាយោធាដាច់ដោយឡែក ដោយកូរ៉េខាងជើងក៏បានយល់ព្រមបញ្ជូនគណប្រតិភូមួយផងដែរទៅកាន់កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលក្រុងសេអ៊ូលធ្វើជាម្ចាស់ផ្ទះនៅខែខាងមុខនេះ។
    គណប្រតិភូទាំងពីរដែលមានសមាជិក៥នាក់មកពីភាគីទាំងពីរបានធ្វើការសន្ទនាគ្នាអន្តររដ្ឋាភិបាលថ្នាក់ខ្ពស់នេះនៅឯផ្ទះសន្តិភាពជាអាគារកូរ៉េខាងត្បូងមួយនៅក្នុងភូមិឈប់បាញ់ប៉ានមុនហ្សូមដែលនៅច្រកគាវលើព្រំដែនដែលមានការការពារយ៉ាងហ្មត់ចត់រវាងប្រទេសនៅជិតខាងគ្នាពីរនេះ។

ការផ្សាយព័ត៌មានរួមគ្នាមួយដែលបានចេញផ្សាយបន្ទាប់ពីការសន្ទនាគ្នានោះបាននិយាយថាកូរ៉េខាងជើងបានយល់ព្រមបញ្ជូនគណប្រតិភូមួយទៅកាន់កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមក្នុងខែកុម្ភៈក្នុងតំបន់រដ្ឋបាល PyeongChang ក្នុងភាគខាងកើតរបស់កូរ៉េខាងត្បូង និងប៉ារ៉ាឡាំពិកឆ្នាំ២០១៨ក្នុងខែមីនា។

ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងក៏បានព្រមព្រៀងគ្នាផងដែរធ្វើការសន្ទនាគ្នាដាច់ដោយឡែកមួយរវាងពួកអាជ្ញាធរយោធារបស់ពួកគេ បន្ទាប់ពីការព្រមព្រៀងគ្នាថាពួកគេគួរធ្វើកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងខាងយោធា, បង្កើតឱ្យមានបរិយាកាសប្រកបដោយសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ និងជំរុញការផ្សះផ្សាគ្នាឡើងវិញព្រមទាំងការរួបរួមគ្នារបស់កូរ៉េទាំងពីរ។

ដើម្បីជំរុញការផ្សះផ្សាគ្នាឡើងវិញ និងការរួបរួមគ្នារវាងប្រជាជនរបស់ពួកគេឆ្លងកាត់ព្រំដែននោះ កូរ៉េទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យសកម្មឡើងការទាក់ទងគ្នា, ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ។

កិច្ចព្រមព្រៀងគ្នានេះធ្វើឡើងបន្ទាប់ពីកិច្ចចរចាថ្នាក់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរក្នុងពេលប្រហែល២ឆ្នាំ។ វាជាការសន្ទនាគ្នាអន្តរកូរ៉េលើកដំបូងចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) បានឡើងកាន់អំណាចកាលពីខែឧសភាកន្លងទៅ។

សញ្ញានៃភាពធូរស្រាលមួយនៅក្នុងទំនាក់ទំនងអន្តរកូរ៉េបានកើតឡើងនៅពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថាប្រទេសលោកកំពុងមានឆន្ទះចូលរួមក្នុងកីឡាអូឡាំពិករដូវរងាព្រមទាំងកិច្ចចរចាជាមួយក្រុងសេអ៊ូលអំពីរឿងនេះ។


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស៊ីរីប្តេជ្ញាឆ្លើយតបដោយយោធាចំពោះយុទ្ធនាការយោធាដែលអាចមានរបស់តួកគី

អ៊ីរ៉ង់បដិសេធថាមិនបានយល់ព្រមធ្វើកិច្ចចរចាកម្មវិធីមីស៊ីលរបស់ខ្លួនទេ

ពួកហ៊ូធីយេម៉ែនបាញ់មីស៊ីលផ្លោងទៅលើព្រលានយន្តហោះអារ៉ាប៊ីសាអូឌីត

រុស្ស៊ីនិយាយថានឹងជួយសម្រួលដល់ការសន្ទនាគ្នារវាងអាមេរិក និងកូរ៉េខាងជើង

អ៊ីរ៉ង់បដិសេធការអំពាវនាវរបស់អាមេរិកសម្រាប់ការធ្វើអធិការកិច្ចកន្លែងយោធាអ៊ីរ៉ង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1389
សប្ដាហ៍នេះ : 10723
ខែនេះ : 33353
សរុប : 17769068