​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ហិរញ្ញប្បទាន១៨០លានដុល្លារ​ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា




ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន១៨០លានដុល្លារអាមេរិក ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនទាំងនៅទីប្រជុំជន និងទាំងនៅជនបទ។

ចំនួនថវិកានេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងលោក Samiuela T. Tukuafu នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ១៨០លានដុល្លារនេះ គឺសម្រាប់សហប្រតិបត្តិការលើគម្រោងចំនួន៣មានដូចជា៖ គម្រោងកែលម្អបណ្តាញផ្លូវជាតិ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត ។

គម្រោងកែលម្អបណ្តាញផ្លូវជាតិ គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ៧៦,៩៤លានដុល្លារ សម្រាប់កែលម្អកំណាត់ផ្លូវជាតិលេខ១ និងលេខ៦ ប្រវែងប្រមាណ១៤៧គីឡូម៉ែត្រ ក្នុងគោលដៅចូលរួមសម្រេច គោលនយោបាយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង។

គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត គ្រោងចំណាយថវិកាសរុបប្រមាណ១១៩លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន១០លានដុល្លារ (មូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា) សម្រាប់បង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុង នៅក្នុងខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដើម្បីចូលរួមសម្រេចយុទ្ធសាស្ត្រជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥។

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ហិរញ្ញប្បទានបន្ថែម) គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ៦៦លានដុល្លារ សម្រាប់កែលម្អលក្ខខណ្ខសេដ្ឋកិច្ច-សង្គម និងការរស់នៅរបស់កសិករខ្នាតតូចចំនួន៦៥០.០០០គ្រួសារ ក្នុងឃុំគោលដៅចំនួន ២៧១នៃខេត្តចំនួន៧ជុំវិញបឹងទន្លេសាប ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលជប៉ុន ការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងទាំង៣ខាងលើនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ២,៧៥ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងគម្រោងទាំង៣ ដែលបានចុះហត្ថលេខនេះ សម្រាប់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ ព្រមទាំងជំនួយបច្ចេកទេសសម្រាប់កសាងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាល ដែលក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ២,២៩៩ប៊ីលានដុល្លារ សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៩៨ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ៤៥៥ លានដុល្លារ សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៤៩៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1899
សប្ដាហ៍នេះ : 4561
ខែនេះ : 38178
សរុប : 17831800