ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃក្នុងឆ្នាំ២០១៧ មានការកើនឡើងប្រមាណ១០%




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សាម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៧កន្លងមកមាន រហូតដល់ប្រមាណ៥,៥០០០លានដុល្លារអាម៉េរិក ដែលចំនួននេះមានការកើនឡើង ប្រមាណ១០% បើប្រៀបធៀបនិងឆ្នាំ២០១៦។

ឯកឧត្ដម អ៊ាង សុផល្លែតជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបសវនាការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Prayut Chan-O-Cha  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកចូលរួម ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ប្រាយុទ្ធ បានសម្ដែងនូវអំណរគុណជាអនេកចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរូបឯកឧត្ដម និងគណៈប្រតិភូដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមានប្រសាសន៍ថា ការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលលើកទី២មេគង្គ-ឡានឆាងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជននៃបណ្ដាប្រទេសដែលរស់នៅតាមដងទន្លេមេគង្គ ហើយកិច្ចប្រជុំនេះនឹងផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជនទាំង ៥ប្រទេសនេះតែម្ដង។ ឯកឧត្ដមបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះនិងទទួលបាននូវជោគជ័យជាក់ជាមិនខាន។

ពាក់ព័ន្ធនិងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឯកឧត្ដមនាយករដ្ឋមន្ត្រីថៃ ថ្លែនូវការរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់ ការបើកច្រកព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសច្រកស្ទឹងបត់ និងការតភ្ជាប់ផ្លូវដែកជាដើម។ ឯកឧត្ដមក៏បានស្នើសុំធ្វើយ៉ាងណាជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្ដមនាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅព្រះរាជាណាចក្រកម្ពុជា៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 80
សប្ដាហ៍នេះ : 10856
ខែនេះ : 44473
សរុប : 17838106