ចិនទទូចដល់ជប៉ុនដោះស្រាយដោយមានការទទួលខុសត្រូវបញ្ហាស្រ្តីបំរើការសប្បាយ




ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់កាលពីថ្ងៃពុធនេះបានទទូចដល់ប្រទេសជប៉ុនឱ្យដោះស្រាយបញ្ហាស្រ្តីបំរើការសប្បាយដោយការទទួលខុសត្រូវ។

គេរាយការណ៍ថារដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ក្យុងវ៉ា (Kang Kyung-wha) បាននិយាយពីថ្ងៃអង្គារថាប្រទេសនេះនឹងទុកមួយឡែកមូលនិធិផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីគាំទ្រដល់ជនរងគ្រោះនៃទាសករផ្លូវភេទពេលសង្រ្គាមរបស់ជប៉ុនដោយរំលឹកឡើងវិញនូវជំហររបស់ក្រុងសេអ៊ូលដែលថាកិច្ចព្រមព្រៀងឆ្នាំ២០១៥ជាមួយប្រទេសជប៉ុនមិនអាចដោះស្រាយបានឧក្រិដ្ឋកម្មពេលសង្រ្គាមប្រឆាំងនឹងមនុស្សជាតិបានឡើយ។

អ្នកនាំពាក្យលោក លូ កាង (Lu Kang) បាននិយាយនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់មួយថាយើងបានកត់សំគាល់នូវសេចក្តីរាយការណ៍ដែលមានជាប់ទាក់ទងដោយសង្កត់ធ្ងន់ថាជំហររបស់ប្រទេសចិនស្តីពីបញ្ហាស្រ្តីបំរើការសប្បាយនៅតែមិនផ្លាស់ប្តូរ និងច្បាស់លាស់ដដែល។

លោកលូបាននិយាយថាយើងសង្ឃឹមថាប្រទេសជប៉ុននឹងដោះស្រាយនូវកង្វល់របស់ប្រទេសជិតខាងនៅអាស៊ីរបស់ខ្លួន និងសហគមន៍អន្តរជាតិ ហើយនឹងដោះស្រាយបានយ៉ាងត្រឹមត្រូវបញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងឥរិយាបថទទួលខុសត្រូវមួយ។

អ្នកនាំពាក្យនោះបាននិយាយថារឿងនេះមិនគ្រាន់តែមានជាប់ទាក់ទងដល់មុខមាត់របស់ប្រទេសជប៉ុនប៉ុណ្ណោះទេថែមទាំងដល់យុត្តិធម៌ជាប្រវត្តិសាស្រ្តផងដែរ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពាណិជ្ជកម្មកើនឡើងរវាងបណ្តាប្រទេសឡានឆាង-មេគង្គ និងយុនណាន

អ្នកនាំពាក្យក្រសួងការបរទេសចិន: គំនិតសង្រ្គាមត្រជាក់ធ្វើឱ្យខូចកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

ចិនប្រឆាំងជំទាស់នឹងកិច្ចប្រជុំនៅវ៉ង់គូវើ, កាណាដាស្តីពីឧបទ្វីបកូរ៉េ

ចិននឹងជួយអ៊ីរ៉ង់ដោះស្រាយផលនៃគ្រោះថ្នាក់លិចនាវាដឹកប្រេង Sanchi

ចិន-បញ្ហាជនជាតិចិន២៧នាក់របួសក្នុងការផ្ទុះទូកលឿនមួយនៅថៃ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1384
សប្ដាហ៍នេះ : 10718
ខែនេះ : 33348
សរុប : 17769063