នាយករដ្ឋមន្ត្រីចិនសន្យាថា នឹងជំរុញភ្ញៀវទេសចរណ៍ចិនមកកាន់ កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត




ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានោះ បានសន្យាថា នឹងជួយជំរុញទេសចរណ៍ ចិនឱ្យបានប្រមាណ២លាននាក់ ក្នុងមួយឆ្នាំមកកាន់កម្ពុជា ព្រមទាំងជួយដល់ការអភិវឌ្ឍន៍លើវិស័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបទ្វេភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីចិន នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្តម  Li Keqiang បានសម្ដែងនូវអំណរគុណចំពោះសម្តេចតេ ជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍ប្រតិភូរបស់ ឯកឧត្តម និងបានសម្ដែងនូវវក្តីរីករាយ ដែលបានធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី២ ដោយទទួលបាននូវភាពជោគជ័យ។ ឯកឧត្តម បានបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតម្ពុជា ចិន ហើយដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះ ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេ ភាគីកម្ពុជា ចិន ឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ឯកឧត្តម បានន្ថែមថា ដំណើរ ទស្សនកិច្ចរបស់ ឯកឧត្តម មានរយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយបានធ្វើការងារជាច្រើន ពីព្រោះដោយសារចិន កម្ពុជាមានទំនាក់ទំនងល្អ ហើយកិច្ចសហប្រតិបត្តិការក៍មានទំនាក់ទំនងល្អ។ ឯកឧត្តម បានអះអាង ចិននៅតែបន្តជួយដល់កម្ពុជាបន្តទៀតទៅលើវិស័យនានា ដើម្បីជំរុញការ អភិវឌ្ឍកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាឆ្នាំដ៍ពិសេសមួយដែលជាខួប លើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជាចិន ហើយក៍ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម  Li Keqiang នាយករដ្ឋមន្ត្រីចិន ហើយក៍ជាដំណើរក្នុងការធ្វើជា សហប្រធានដឹកនាំនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី២ ដែល នេះឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជាចិន។ សម្តេចតេជោបានមានប្រសាសន៍ បញ្ជាក់ថា នាពេលនេះចិនកំពុងនាំមុខលើការវិនិ យោគនៅកម្ពុជា រួមទាំងគម្រោងដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះផងដែរ។ ពិសេសលើ វិស័យទេសចរណ៍ ចិនក៍កំពុងនាំមុខផងដែរ។ សម្តេចតេជោបានស្នើសុំឲ្យចិនជួយ ជំរុញញអ្នកទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រម ទាំងជួយពិចារណាក្នុងការនាំស្ករអំពៅពីកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម  Li Keqiang បានបញ្ជាក់ថា សុំស្នើឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពី រពិភាក្សាគ្នាលើបញ្ហានៃការនាំស្ករអំពៅចេញនេះ។ ចំពោះភ្ញៀវទេសចរវិញ ឯកឧត្តម បានឲ្យដឹងថា ចិនមានលទ្ធភាពនាំទេសចរណ៍ចិនទៅក្រៅប្រទេសមានចំនួន២០០ លាននាក់ក្នុងមួយឆ្នាំ ដូច្នេះក្នុងមួយភាគរយនៃទេសចរចិន កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរចិនក៍បាន២លាននាក់ផងដែរក្នុងមួយឆ្នាំ។ ឯកឧត្តម សន្យាថានឹង ជួយជំរុញឲ្យមានទេសចរណ៍ចិនមកកាន់កម្ពុជាកាន់តែច្រើនថែម ទៀត ហើយ ឯកឧត្តម ក៍បានជម្រាបជូនសម្តេចតេជោថា ចិនមានទឹកប្រាក់ប្រកាស រួចរាល់ហើយប្រមាណ ១២០០លានយ័ន សម្រាប់ការអភិវឌ្ឍគម្រោងតូចៗ និង ប្រមាណ ៦០០លានយ័នទៀតសម្រាប់គម្រោងធំៗ ដូច្នេះសុំភាគីទាំងពីរបន្ត ចរចារគ្នាដើម្បីទាញយកថវិកានេះយកប្រើប្រាស់៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1917
សប្ដាហ៍នេះ : 4579
ខែនេះ : 38196
សរុប : 17831818