ប្រធានរដ្ឋសភាកម្ពុជាប្រាប់វិនិយោគិនចិនពីភាពអំណោយផលសម្រាប់ការវិនិយោគ




សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូអ្នកវិនិយោគទុនចិនមួយក្រុម ដឹកនាំដោយលោក តាន់ស្រឺ ជួងចូវវិន អគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី  (Xinzhong Wei Properties Co Ltd) ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ ទិសដៅតែមួយគត់ ដែលកម្ពុជាកំពុងធ្វើ គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យអគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី  (Xinzhong Wei Properties Co Ltd)និងដៃគូវិនិយោគចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាភូមិគ្រឹះសម្តេចផ្ទាល់ ក្នុងខណ្ឌចំការមន។ នៅក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តចំពោះការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ។

សម្តេចបានគូសបញ្ជាក់ថា ក្រុមហ៊ុនធំៗ ពីបរទេសជាច្រើន បានចាប់អារម្មណ៍ និងការគាំទ្រ ក្នុងការបណ្តាក់ទុននៅកម្ពុជា។ “រាជរដ្ឋាភិបាល បានចាត់ទុក វិស័យឯកជន ជាដៃគូរ ជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត”។

ប្រទេសចិន គឺជាដៃគូរវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគរបស់ចិន ឈរនៅលេខរៀងលំដាប់ទី១ គឺមានទឹកប្រាក់ប្រមាណជា ១៦ពាន់លានដុល្លារ។

សម្តេចបានសង្កត់ធ្ងន់ថា “ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេស មានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជម្រុញឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ ពីបរទេសមកកាន់កម្ពុជា កាន់តែច្រើនរៀងរាល់ឆ្នាំ។ ក្រោមគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត  ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់រដ្ឋាភិបាលចិន ភ្ជាប់ជាមួយយុទ្ធសាស្រ្តចតុកោណ នៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានលំហូរចូលយ៉ាងគំហុក នៃវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ពីចិនមកកម្ពុជា។ ទំាងនេះ បានបង្ហាញពីលទ្ធផលជាក់ស្តែង នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងប្រទេសទំាងពីរ កម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្តថា ២-៣ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងរីកលូតលាស់ គួរឲ្យចាប់អារម្មណ៍។ អគារខ្ពស់ៗ សណ្ឋាគារ ដែលមានឈ្មោះល្បីៗ លំដាប់អន្តរជាតិ កំពុងសាងសង់បណ្តើរៗ។ ដោយឡែកវិស័យទេសចរណ៍នៅកម្ពុជា កំពុងរីកលូតលាស់ខ្លាំង ដែលមានវិសាលភាពគ្របដណ្តប់ទំាងតំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ ដែលមានប្រាសាទអង្គរវត្ត រួមទំាងប្រាសាទបុរាណរាប់រយផ្សេងទៀត។ ដូច្នេះហើយ វាជាឱកាសល្អ សម្រាប់ក្រុមហ៊ុន ក៏ដូចជាដៃគូ មកពីចិន ដើម្បីពិនិត្យលើឱកាសវិនិយោគនៅកម្ពុជា។

តំណាងគណៈប្រតិភូអ្នកវិយោគទុនរបស់ប្រទេសចិន បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលា របស់សម្តេចប្រធានរដ្ឋសភា ក្នុងការទទួលជួបក្រុមការងារខ្លួននាឱកាសនេះ។ តំណាងអ្នកវិយោគទុកចិន បានសម្តែងក្តីរីករាយ យ៉ាងក្រៃលែង ដែលទទួលបានព័ត៌មានថ្មីៗពីកម្ពុជា តាមរយៈសម្តេចប្រធានរដ្ឋសភា។

លោកអគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី លោក តាន់ស្រឺ ជួង ចូវវិនបានជម្រាបសម្តេចប្រធានរដ្ឋសភាថា អ្នកវិយោគទុនចិន មានការចាប់អារម្មណ៍ខ្លំាងនៅក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនមាន សុខាភិបាល អប់រំ សំណង់ កសិកម្មជាដើម។ ដោយសារតែទំនាក់ទំនងការទូត នយោបាយប្រទេសកម្ពុជានិងចិន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទំាងពីរជាបន្តបន្ទាប់ គឺជាចំនុចវិជ្ជមាន ក្នុងការពង្រឹងពង្រីកទំហំពាណិជ្ជកម្មប្រទេសទំាងពីរ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 79
សប្ដាហ៍នេះ : 10855
ខែនេះ : 44472
សរុប : 17838105