មន្ត្រីក្រសួងមហាផ្ទៃចំនួន ១៤រូប នឹងទទួលការបណ្ដុះបណ្ដាល សម្រាប់អ្នកដឹកនាំវ័យក្មេង នៅប្រទេសជប៉ុន




ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាតម្រង់ទិសមុនពេលចេញដំណើរទៅប្រទេសជប៉ុន«កម្មវិធីបណ្ដុះបណ្ដាលសម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧» ដល់មន្ត្រីក្រសួងមហាផ្ទៃចំនួន១៤រូប នាព្រឹកថ្ងៃទី ១២ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ។

លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា(JICA) ថ្លែងថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី នៅប្រទេសជប៉ុន ពិសេសអំពីអភិបាលកិច្ចមូលដ្ឋាន  សម្រាប់ផ្ទាល់ខ្លួន និងសម្រាប់សហសេវិករបស់ខ្លួននៅមូលដ្ឋានការងាររបស់ខ្លួន ហើយមិនតែប៉ុណ្ណោះចំណេះដឹង និងបទពិសោធន៍ទាំងអស់នឹងក្លាយជាធនធានសម្រាប់ការអភិវឌ្ឍន៍ស្ថាប័ន ដែលសិក្ខាកាមទាំងអស់កំពុងបម្រើការងារ។ លោកក៏បានឱ្យដឹងដែរថា កម្មវិធីបណ្ដុះបណ្ដាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាផ្នែកមួយនៃកម្មវិធីជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់JICA ដែលបានអនុវត្តតាំងពីឆ្នាំ១៩៨៤ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យមន្ត្រីវ័យក្មេង ដើម្បីពង្រឹងចំណេះដឹង និងជំនាញក្នុងវិស័យការងាររបស់ខ្លួន តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន។ កម្មវិធីនេះក៏បានរួមចំណែកលើកកម្ពស់ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗក្នុងពិភពលោក។ ចំណែកប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះនៅឆ្នាំ១៩៩៥ ដែលរហូតមកដល់បច្ចុប្បន្ននេះមានមន្ត្រីវ័យក្មេងកម្ពុជា ១០៣៩នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលលើវិស័យផ្សេងៗនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ JICA ក្នុងប្រទេសជប៉ុន។ យើងមានមោទនភាពណាស់ ចំពោះកមសិក្សាការីដែលបានទតួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និងបង្កើតនូវមូលដ្ឋានរឹងមាំបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន។ ក្នុងឆ្នាំសារពើពន្ធនៃប្រទេសជប៉ុន ដោយគិតពីខែមេសាឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ មានមន្ត្រីវ័យក្មេងកម្ពុជាចំនួន ៤១ នាក់ ដែលបានទៅចូលរួមកម្មវិធីបណ្ដុះបណ្ដាលនេះ រួមមាន ១-កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ -២ ប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍ និង ៣- រដ្ឋបាលមូលដ្ឋាន។

ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើ ដល់មន្ត្រីក្រសួងមហាផ្ទៃទាំង ១៤រូប ត្រូវខិតខំប្រើប្រាស់ឱកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈនៃការចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់អ្នកដឹកនាំវ័យក្មេង ឱ្យបានពេញលេញ សកម្ម ផុលផុស ប្រកបទៅដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីប្រែក្លាយចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ ធ្វើជាមូលដ្ឋាន និងចលករដ៏រឹងមាំ ក្នុងការបម្រើដល់ផលប្រយោជន៍សង្គមជាតិ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1875
សប្ដាហ៍នេះ : 4537
ខែនេះ : 38154
សរុប : 17831776