ពួកអ្នកការទូតកំពូលអឺរ៉ុបអះអាងឡើងវិញការសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់




ព្រុចសែល:កាលពីថ្ងៃព្រហស្បតិ៍អ្នកការទូតកំពូលអឺរ៉ុបបានអះអាងឡើងវិញការសន្យារបស់ពួកគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបញ្ជូននូវសារយ៉ាងខ្លាំងមួយដល់ក្រុងវ៉ាស៊ីងតោននៅពេលដែលសេតវិមានកំណត់ និងធ្វើការសំរេចថាតើនឹងដាក់ទណ្ឌកម្មឡើងវិញលើក្រុងតេហេរ៉ង់ឬយ៉ាងណានោះ។

ថ្លែងទៅកាន់ពួកអ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីអ៊ីរ៉ង់របស់ពួកគេគឺលោក Mohammad JavadZarifក្នុងក្រុងព្រុចសែលនោះ ប្រធាននយោបាយការបរទេស EU លោកស្រី Federica Mogheriniនិងរដ្ឋមន្រ្តីការបរទេសបារាំង, អាល្លឺម៉ង់, អង់គ្លេសបានសម្តែងនូវទស្សនៈរួមគ្នារបស់ពួកគេក្នុងការធ្វើតាមកិច្ចព្រមព្រៀងដែលរកបានមកយ៉ាងលំបាកនេះ។

លោកស្រី Mogheriniបាននិយាយថាកិច្ចព្រមព្រៀងនេះកំពុងដំណើរការ វាកំពុងតម្រង់ទៅរកគោលដៅយ៉ាងសំខាន់របស់ខ្លួនដែលមានន័យថាកំពុងដាក់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងការត្រួតពិនិត្យព្រមទាំងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់។

លោកស្រីបាននិយាយបន្ថែមថាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានបញ្ជាក់អះអាងនៅក្នុងសេចក្តីរាយការណ៍ចំនួន៩ថាប្រទេសអ៊ីរ៉ង់បានអនុវត្តន៍យ៉ាងពេញលេញជាមួយកិច្ចព្រមព្រៀងនេះ។

ដោយបន្ទរតាមលោកស្រី Mogheriniនោះ រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le Drianបានលើកឡើងថាគ្មានហេតុផលជាពិសេសណាមួយក្នុងការដកចេញពីកិច្ចព្រមព្រៀងនេះទេ នៅពេលដែលប្រទេសអ៊ីរ៉ង់បាននឹងកំពុងគោរពនូវខទាំងឡាយនៃកិច្ចព្រមព្រៀងនេះ។

កាលពីថ្ងៃទី១៣ ខែតុលា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសថាលោកបានសម្រេចមិនបញ្ជាក់លើការធ្វើតាមរបស់អ៊ីរ៉ង់ជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានសម្រេចក្នុងឆ្នាំ២០១៥នោះទេ។

ទង្វើរបស់លោកមិនបានយកស.រ.អាចេញពីកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានបង្កឱ្យមានពេល៦០ថ្ងៃសម្រាប់សភាដើម្បីសម្រេចថាតើត្រូវដាក់ទណ្ឌកម្មដែលទាក់ទងនឹងនុយក្លេអ៊ែរឡើងវិញលើអ៊ីរ៉ង់ ឬយ៉ាងណានោះ សូម្បីវាមានន័យថារំលោភកិច្ចព្រមព្រៀងនៅខាងភាគីអាមេរិកក៏ដោយ។ ក្នុងពេល២ខែកន្លងទៅនេះ សភាអាមេរិកមិនបានលើកមកពិភាក្សាគ្នានូវដំណោះស្រាយណាមួយចំពោះការដាក់ទណ្ឌកម្មឡើងវិញនេះទេ។

ដោយគ្មានសកម្មភាពណាមួយពីសភានោះ បាល់នេះបានត្រឡប់មករកលោកត្រាំវិញដែលនឹងធ្វើការសម្រេចនៅថ្ងៃសុក្រនេះថាតើលោកទំនងជានឹងបោះបង់ចោលការដាក់ទណ្ឌកម្មថាមពលលើអ៊ីរ៉ង់ ឬយ៉ាងណានោះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ស៊ីរីប្តេជ្ញាឆ្លើយតបដោយយោធាចំពោះយុទ្ធនាការយោធាដែលអាចមានរបស់តួកគី

អ៊ីរ៉ង់បដិសេធថាមិនបានយល់ព្រមធ្វើកិច្ចចរចាកម្មវិធីមីស៊ីលរបស់ខ្លួនទេ

ពួកហ៊ូធីយេម៉ែនបាញ់មីស៊ីលផ្លោងទៅលើព្រលានយន្តហោះអារ៉ាប៊ីសាអូឌីត

រុស្ស៊ីនិយាយថានឹងជួយសម្រួលដល់ការសន្ទនាគ្នារវាងអាមេរិក និងកូរ៉េខាងជើង

អ៊ីរ៉ង់បដិសេធការអំពាវនាវរបស់អាមេរិកសម្រាប់ការធ្វើអធិការកិច្ចកន្លែងយោធាអ៊ីរ៉ង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1386
សប្ដាហ៍នេះ : 10720
ខែនេះ : 33351
សរុប : 17769065