កម្ពុជាបារម្ភពីការរាតត្បាតដោយប្រភេទសត្វល្អិតចង្រៃម្យ៉ាង




ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានពីការរាតត្បាតដោយប្រភេទសត្វល្អិតចង្រៃម្យ៉ាង ដែលនឹងបង្អាក់ការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សត្វចង្រៃនោះ ត្រូវបានគេដាក់ឈ្មោះថា «ខ្មួតកាប្រា» ដែលវាអាចបំផ្លាញលើផលិតផលរាប់រយមុខ បើទោះបីវាមានខ្លួនតូចក៏ដោយក្តី។

លោក ហ៊ាន វណ្ណហន អគ្គនាយកផ្នែកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករានេះ បានឱ្យដឹងថា ប្រភេទសត្វល្អិត ជាប្រភេទសត្វចង្រៃដែលពិភពលោកកំពុងមានការភ័យខ្លាចជាទីបំផុត ដោយសារតែវាអាចស៊ីបំផ្លាញលើផលិតផលរាប់រយមុខ រួមទាំងផ្ទះប្រក់ស្លឹកផងដែរ។ លោកបានបញ្ជាក់ថា សត្វប្រភេទនេះ អាចរស់នៅដោយគ្មានចំណីលើសពី៩ ខែ និងអាចរស់បានរហូត៦ឆ្នាំ ព្រមទាំងធន់នឹងថ្នាំសំលាប់សត្វល្អិតទៀតផង។ លោកថ្លែងថា «ខ្មួតកាប្រា នេះ អាចមានលើសំបកបាវចាស់ៗ សំបកកុងតឺន័រ លើរថយន្ដ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទហើយវាមានការពិបាក ក្នុងការកំចាត់ខ្លាំងណាស់ ដោយប្រើពេលយូររហូតដល់មួយសប្តាហ៍ ទៅ១០ថ្ងៃទើបងាប់ ខណៈសត្វខ្មូតធម្មតាវិញប្រើពេលតែ៤ថ្ងៃប៉ុណ្ណោះ គឺវាងាប់ហើយ»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់បង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះវត្តមាននាំចូលសត្វចង្រៃនេះ តាមអនុញ្ញាតឱ្យទំនិញណាមួយចូលមកប្រទេសកម្ពុជា បើទោះបីបច្ចុប្បន្ននៅមិនទាន់មានវត្តមានសត្វចង្រៃនេះនៅឡើយក្តី។

លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា  «ប្រសិនបើមានវិញ គឺគ្រប់ផលិតផលកសិផលទាំងអស់ មិនអាចនាំចេញទៅក្រៅប្រទេសបានឡើយ សូម្បីតែមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ប្រទេសគេ ក៏អាចមិនឱ្យឆ្លងកាត់បានផង ដោយសារគេខ្លាចឆ្លងសត្វចង្រៃនេះដល់ប្រទេសគេដែរ»។

បើតាមអ្នកជំនាញ បានឱ្យដឹងថា សត្វខ្មួតកាប្រានេះ មានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ សត្វល្អិតប្រភេទនេះ ក៏ត្រូវបានគេរកឃើញ មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញចូលកប៉ាលនៅសតវត្ស៨០ តែត្រូវបានទប់ស្កាត់ ទាន់ពេលវេលា៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 56
សប្ដាហ៍នេះ : 10832
ខែនេះ : 44449
សរុប : 17838082