រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍មេគង្គ-ឡានឆាង




រាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ខណៈកម្ពុជាទទួលផលប្រយោជន៍សម្រាប់អភិវឌ្ឍន៍ពីកិច្ចសហប្រតិបត្តិការនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា តាមរយៈចូលទស្សនាពិព័រណ៍នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្ស និស្សិត នឹងបានយល់កាន់តែច្បាស់ពីកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ-ឡានឆាង មាន កម្ពុជា ចិន ថៃ ភូមា ឡាវ និងវៀតណាម បន្ទាប់ពីកម្ពុជាបានរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ប្រកបដោយភាពជោគជ័យ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែមករានេះ សម្តេចតេជោ បានបញ្ជាក់ថា ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានឯកភាពតាមសំណើរបស់កម្ពុជា ដែលសុំឱ្យបន្តការពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលធ្វើនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមករា ដើម្បីជាប្រយោជន៍បង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ទន្លេមេគង្គ ដែលនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យមានដូចជា ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ការរួមគ្នារធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋ ជាដើម។

កញ្ញា ជឿន គឹមហេង មន្ត្រីពិការបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួមទស្សនាការតាំង ពិព័រណ៍នេះ បានសម្តែងនូវចំណាប់អារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅក្នុងប្រទេសមានការអភិវឌ្ឍទំនើបទាំងផ្នែកអគារខ្ពស់ៗ និងមានរថភ្លើងល្បឿនលឿន។ កញ្ញា ចង់ឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនដូចជានៅប្រទេសចិនលើគ្រប់វិស័យ។

លោក សាញ់ ផាន់ណា ដែលជាមន្ត្រីរាជការមួយរូបដែរនោះ រំពឹងថា ពិព័រណ៍ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ នឹងជួយឱ្យប្រជាពលរដ្ឋដឹងពីគម្រោងនានានៃការអភិវឌ្ឍរបស់ប្រទេសតាមដងទន្លេមេគង្គ។

ក្រោយកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ ខែមករាទៅនេះ គឺរដ្ឋាភិបាលចិន បានសន្យាផ្តល់កញ្ចប់ថវិកាប្រមាណ២៧៦លានដុល្លារ សម្រាប់គម្រោងខ្នាតតូច និងខ្នាតធំនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមសម្រេចការអភិវឌ្ឍប្រទេស ក្នុងទិសដៅកែលម្អជីវភាពប្រជាជនកម្ពុជា៕









ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 55
សប្ដាហ៍នេះ : 10831
ខែនេះ : 44448
សរុប : 17838081