សម្ដេចតេជោសង្ឃឹមថាជីវភាពកម្មករធាក់ស៊ីក្លូ និងប្រសើរឡើង បន្ទាប់ពីសមាគមមូលនិធិត្រីចក្រក្រយានត្រូវបានបង្កើត




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ ដោយសម្ដែងនូវក្ដីសង្ឃឹមថា  ជីវភាពកម្មករធាក់ស៊ីក្លូ នឹងប្រសើរឡើងវិញជំនួសឲ្យភាពទន់ខ្សោយ បន្ទាប់ពីសមាគមមូលនិធិត្រីចក្រយាននេះត្រូវបានបង្កើតឡើង ដោយមានសម្ដេចជាប្រធានកិត្តយសនោះ។

ក្នុងពិធីអញ្ជើញជួបសំណេះសំណាលព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន ៣០៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ថ្លែងថា យើងដឹងហើយថា ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើងដែរ ដែលយើងត្រូវនាំគ្នាថែរក្សា និងអភិរក្សកុំឱ្យបាត់បង់។ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏ បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ) ដែល មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបាន ដោយមិនតម្រូវឱ្យបង់ប្រាក់សមាជិកឡើយ។ សមាជិកទាំងអស់នឹងទទួលបាននូវផលប្រយោជន៍មួយចំនួនដូចជា ១)ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២,០០០រៀល ២) ប្រាក់អាហារ ៥,000រៀល ៣) សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៌។ក្រៅពីផលប្រយោជន៍ទាំងនេះ សមាគមនឹងពិចារណាក្នុងការផ្តល់ការឧបត្តម្ភបន្ថែមជូនបងប្អូនអ្នកធាក់ស៊ីក្លូ ដូចជាក្នុងរដូវបុណ្យទាន និងពេលទទួល មរណៈភាពជាដើម)។ សម្តេចតេជោ ក៏បានស្នើឱ្យបងប្អូនអ្នកធាក់ស៊ីក្លូ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ និងអំពាវនាវឱ្យ ក្រុមហ៊ុនទេសចរណ៍ជួយទាក់ទាញទេសចរបរទេសឱ្យចូលរួមប្រើប្រាស់ស៊ីក្លូ ដើម្បីជួយលើកស្ទួយជីវភាពបងប្អូនស៊ីក្លូ និង គឺកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង។

នៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវប្រាក់ឧបត្ថម្ភដល់កម្មករធាក់ស៊ីក្លូទាំង៣០៨នាក់ ដែលក្នុងម្នាក់ៗទទួលបាន ៥៧ម៉ឺនរៀល ក្នុងនោះថវិកា ៥០០,០០០រៀល ជាអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង ៧០,០០០រៀល ប្រាក់ពីមូលនិធិ ព្រមទាំង ភួយ, អាវរងារ, កន្សែង,ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូស។សម្តេចតេជោ ហ៊ុន សែនក៏ បានអរគុណដល់សប្បុរជនទាំងអស់ដែលបានឧបត្ថម្ភដល់មូលនិធិស៊ីក្លូ និងបន្តឧបត្ថម្ភប្រចាំឆ្នាំ ហើយ ដែលនៅថ្ងៃនេះ មូលនិធិសរុបដែលទទួលបានជាបឋមគឺមាន ប្រាក់វិភាគទានសម្តេចតេជោ និងសម្តេចកិត្តិ ២៤០,០០0ដុល្លារ និងប្រាក់សប្បុរជនជាង ២០០,០០០ ដុល្លារថែមទៀត៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1901
សប្ដាហ៍នេះ : 4563
ខែនេះ : 38180
សរុប : 17831802