សម្ដេចតេជោ គ្រោងនឹងបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលខាមុខ




សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគម្រោងនឹងបង្កើតមូលនិធិមួយបន្ថែមទៀត ដើម្បីជួយពិនិត្យនិងព្យាលជម្ងឺដល់កុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលមូលនិធិនោះនឹមានឈ្មោះ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានសម្ដេចជាប្រធានកិត្តិយស។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកកា នៃសមាគមរួមគ្នា នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួនជាង ៤៦០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៨ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំ ជាមួយបងប្អូនមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ ដើម្បីជំរុញលើកស្ទួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា ថ្ងៃនេះ ទី១៤ មករា ឆ្នាំ២០១៨ គឺជាខួប ៣៣ឆ្នាំនៃ ការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្ដេច(១៤ មករា ១៩៨៥ - ១៤ មករា ២០១៨) ដោយសម្តេចតេជោ បានទទួលតំណែងជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ ដោយ  បានតស៊ូការលំបាកជាច្រើនដោយត្រូវយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាម និងស្វែងរកសន្តិភាព និងអភវិឌ្ឍកសាងប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយយ៉ាងសំខាន់ផងដែរក្នុងជំរុញកំណើនសេដ្ឋកិច្ច។កន្លងមករាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានសហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើតផលិតផលក្នុងស្រុក ក្នុងការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។

ដែលនេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលមានផលិតផលរបស់ខ្លួនទៅលើទីផ្សារអន្តរជាតិ។ការលូតលាស់នៃផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺបានចូលរួមផ្តល់ការងារដល់ពលរដ្ឋកម្ពុជាផងដែរតាមរយៈការទទួលបានឱកាសចូលបំរើការងារតាមវិស័យផ្សេងៗដែលពាក់ព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឲ្យធនាគារទាំងឡាយផ្តល់ការវិនិយោគឲ្យបានច្រើន បន្ថែមទៀតក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតនូវមុខរបរផ្សេងៗដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែគិតគូ និងយកចិត្តទុកដាក់ ចំពោះបងប្អូនដែលបំរើការងារទាំងក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល កម្ពុជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានសេវាថែទាំ ពិនិត្យសុខភាព តាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ ពិសេសស្ត្រីឆ្លងទន្លេត្រូវបានយកចិត្ត ទុកដាក់ផងដែរ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា  សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជារបស់លោក  ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយបច្ចុប្បន្នមានសមាជិកសរុបប្រមាណ ១៧៦៨០នាក់។ បច្ចុប្បន្នសមាជិក ៨០០០នាក់ បានស្នើសុំចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ហើយ ៤០០០នាក់ បានទទួលប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមរួចរាល់ហើយ។បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ អាចរកចំណូលបានជាមធ្យមក្នុងមួយថ្ងៃប្រមាណ ២៨,០០០រៀល ទៅ ៦០,០០០រៀល។ ឯកឧត្ដម អ៊ិត សំហេង ក៏បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ គឺជាលើកទី២៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានកម្មករ និយោជិតសរុបប្រមាណ ២៩៧,២៨៥នាក់។ ក្នុងនោះសម្តេចតេជោ បានជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាចំនួន ៩លើក មានកម្មករ និយោជិតចំនួន ៤០,៧៧១នាក់ មកពីរោងចក្រ ៦៦៣, ជួបជាមួយកម្មករ និយោជិតចំនួន ១៧លើក មានកម្មករ និយោជិតចំនួន ២៥១,៨២៩នាក់ មកពីរោងចក្រចំនួន ៣០២, អញ្ជើញជួបបងប្អូនកម្មករ និយោជិតផ្ទាល់នៅតាមរោងចក្រចំនួន១០ មានកម្មករ និយោជិតចំនួន ២១,៦៥១នាក់៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1927
សប្ដាហ៍នេះ : 4589
ខែនេះ : 38206
សរុប : 17831828