ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបំពេញទស្សកិច្ច នៅប្រទេសឥណ្ឌាចុងខែមករានេះ




សម្កេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកលំពូលអាស៊ាន-ឥណ្ឌា ដោយភ្ជាប់ជាមួយនិងទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌា នៅចុងខែមករា ឆ្នាំ២០១៨ ដែលនេះជាទស្សនកិច្ចមួយទៅកាន់ប្រទេសដែលមានប្រជាជនជាង១២០០លាននាក់នៅអាស៊ី បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន ដែលមានប្រជាជនជាង១៣០០លាននាក់មកកាន់កម្ពុជានោះ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកកា នៃសមាគមរួមគ្នា នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួនជាង ៤៦០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៨ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោបានប្រាប់ កម្មករកម្មការិនីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានាសុវត្ថិភាពការងារ មុខរបរ និងប្រាក់ចំណួល។ សម្ដេចថ្លែងបន្តថា ឧន្ទាមកម្មទីក្រុង ដែលធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលតាមរយៈរបស់ដែលហៅថាបដិវត្តន៍ពណ៌ ដែលជ្រកក្រោមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនត្រូវបានអត់ឱនទេ ត្រូវតែកំចាត់ចោល ព្រោះថាទម្រាំរកបាននូវសន្តិភាពត្រឡប់មកវិញ តើជីវិតជនជាតិខ្មែររបស់យើងអស់ប៉ុន្មានលាននាក់ទៅហើយ ដូច្នេះមិនត្រូវឱ្យរឿងច្រំដែលកើតឡើងសារជាថ្មីទេ។ កម្ពុជាត្រូវតែជាប្រទេសដែលមានឯករាជ្យអធិបតេយ្យភាព មិនត្រូវក្រោមខ្សែញាក់របស់បរទេសណាមួយទេ កម្ពុជាមានជម្រើសនយោបាយរបស់ខ្លួន ហើយមានបញ្ញាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហារបស់ខ្លួន។ យើងក៏ជាជាតិសាសន៍មួយ បើទោះបីថាយើងជាប្រទេសតូច ក្រ ប្រជាជនតិច ប្រទេសដទៃគេអ្នកមាន ជាប្រទេសធំ ប្រជាជនច្រើន ក៏ប៉ុន្តែសិទ្ធិដូចគ្នា គឺបោះឆ្នោតមួយសន្លឹកដូចគ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា  កម្ពុជាមាននយោបាយទាក់ទងជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនរើសអើងរបបនយោបាយ។ កម្ពុជាគ្មានសំណូមពរអ្វីធំដុំ ប្រាកចាកពីគោលការណ៍ជាធម្មតា ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច្នេះសុំឱ្យប្រទេសទាំងឡាយគោរពឯករាជ្យអធិតេយ្យ ស្មើភាព ស្មើសិទ្ធិ និងសហប្រតិបត្តិការជាមួយគ្នា លើមូលដ្ឋាននៃការគោរពផលប្រយោជន៍ទៅវិញទៅមក៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1928
សប្ដាហ៍នេះ : 4590
ខែនេះ : 38207
សរុប : 17831829