​ការលក់រថយន្ត Porsche Cayenne នៅកម្ពុជា កើនជាង៧០ភាគរយ




រថយន្ត Porsche Cayenne ដែលជារថយន្តមួយ ក្នុងចំណោមម៉ូដែល Porsche បានលក់ដាច់បំផុត នៅក្នុងប្រទេសកម្ពុជា ដោយការលក់នោះបានជាង៧០ភាគរយ។

នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Precision Cars (Cambodia) Limited ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ របស់ក្រុមហ៊ុន Porsche ប្រចាំកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការនូវរថយន្ត Cayenne និង Panamera Sport Turismo កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Porsche Cambodia បានឱ្យដឹងថា ការនាំចូលរថយន្តពីរប្រភេទ ដែលជាស៊េរីចុងក្រោយនេះ គឺដោយសារមានការបញ្ជាទិញពីអតិថិជននៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា «យើងមានសេចក្តីរំភើបខ្លាំងណាស់ ក្នុងការដាក់បង្ហាញរថយន្តម៉ូដែល Cayenne និងរថយន្ត Panamera Sport Turismo ថ្មី នៅក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រ Porsche បានរង់ចាំរថយន្ត Cayenne ថ្មីយូរមកហើយ ហើយពេលនេះត្រូវបានដាក់បង្ហាញ និងលក់ដល់អតិថិជន ចាប់ពេលនេះតទៅ»។ លោករំពឹងទុកថា ការលក់នឹងកើនឡើងជាមួយរថយន្តស៊េរីថ្មីនេះ។ លោកបញ្ជាក់ថា ពេលបច្ចុប្បន្ន មានអតិថិជននៅក្នុងប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តម៉ាក Porsche។

រថយន្ត Porsche Cayenne និង Panamera Sport Turismo គឺជារថយន្តដ៏ល្អប្រណីតមួយ ដែលត្រូវបានរចនាម៉ូដ និងម៉ូដែល សម្រាប់បំពេញចំណង់ចំណូលចិត្តអតិថិជន ដែលនិយមរថយន្តប្រភេទSUV និងរថយន្តស្ព័រ។

រថយន្ត Porsche គឺជាផលិតផលរបស់ឧស្សាហ៍កម្មនៅប្រទេសអាល្លឺម៉ង់ និងត្រូវបាននាំចូល មកកាន់ទីផ្សារក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីឃើញការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលមាន ប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ។

អ្នកវិភាគសេដ្ឋកិច្ច បាននិយាយថា ការវិនិយោគនេះ ក៏ជាសញ្ញាមួយនៃទំនុកចិត្តចំពោះសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃវិស័យរថយន្ត។ វិស័យនេះកំពុងបន្តអភិវឌ្ឍន៍ក្លាយជាវិស័យមួយប្រកបដោយវិជ្ជាជីវៈកាន់តែខ្លាំងឡើង ជាមួយនឹងការប្រកួតប្រជែងខាងផ្នែកទីផ្សារសេរី៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 20
សប្ដាហ៍នេះ : 10796
ខែនេះ : 44413
សរុប : 17838046