ចិនថ្កោលទោសការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តអត្តឃាតក្នុងក្រុងកាប៊ុល




ប៉េកាំង: កាលពីថ្ងៃចន្ទប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តអត្តឃាតមួយក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានិស្ថានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១០៣នាក់ និងរបួសជាង២៣០នាក់។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ជុនយីង (Hua Chunying) បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថាប្រទេសចិនបានសំដែងការចូលរួមមរណទុក្ខរបស់ខ្លួនដល់ជនទាំងឡាយដែលបានស្លាប់ព្រមទាំងពាំនានូវសមានចិត្តដោយស្មោះត្រង់ដល់អ្នករងរបួសព្រមទាំងគ្រួសារជនរងគ្រោះ។

ពួកភេរវជនបានបំផ្ទុះរថយន្តជួយសង្រ្គោះមួយដែលផ្ទុកដោយគ្រឿងផ្ទុះនៅកណ្តាលក្រុងកាប៊ុលកាលពីរសៀលថ្ងៃសៅរក្នុងការវាយប្រហារដែលធ្វើឱ្យស្លាប់ច្រើនបំផុតក្នុងប៉ុន្មានខែនេះ។

ការវាយប្រហារដែលត្រូវបានប្រកាសដោយពួកតាលីបង់នោះ ធ្វើឡើងបន្ទាប់ពីការវាយលុកមួយដោយពួកសកម្មប្រយុទ្ធតាលីបង់ទៅលើសណ្ឋាគារយ៉ាងប្រណិតមួយក្នុងក្រុងកាប៊ុលកាលពីមួយសប្តាហ៍កន្លងទៅនេះដែលសម្លាប់មនុស្ស២២នាក់។

លោកស្រីហួបាននិយាយថាភាគីចិនប្រឆាំងនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើភេរវកម្មហើយគាំទ្រយ៉ាងរឹងមាំដល់រដ្ឋាភិបាល និងប្រជាជានអាហ្វហ្គានិស្ថានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីប្រយុទ្ធនឹងអំពើភេរវកម្ម, ការពារស្ថេរភាពជាតិ និងសុវត្តិភាពប្រជាជន។
    លោកស្រីហួបាននិយាយថាកន្លែងបំផ្ទុះគ្រាប់បែកនេះនៅចម្ងាយតែ៦០០ម៉ែត្រប៉ុណ្ណោះពីស្ថានទូតចិនក្នុងប្រទេសអាហ្វហ្គានិស្ថានដោយលោកស្រីនិយាយបន្ថែមថាស្ថានទូតបានបើកយន្តការឆ្លើយតបជាបន្ទាន់មួយបន្ទាប់ពីការវាយប្រហារនេះ។

លោកស្រីបាននិយាយថារហូតមកដល់ពេលនេះគ្មានការខូតខាតណាមួយដល់ពលរដ្ឋចិនត្រូវបានគេរាយការណ៍ឱ្យដឹងទេ។

អ្នកនាំពាក្យនោះបាននិយាយថាក្រសួងការបរទេសចិន និងស្ថានទូតចិនក្នុងប្រទេសអាហ្វហ្គានិស្ថានបានរំលឹកដល់ពលរដ្ឋចិនក្នុងប្រទេសអាហ្វហ្គានិស្ថានឱ្យបង្កើនការយល់ដឹងពីសុវត្ថិភាពរបស់ពួកគេ និងចៀសវាងកុំទៅកាន់តំបន់ដែលមានមនុស្សណែនតាន់តាប់។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 7
សប្ដាហ៍នេះ : 10783
ខែនេះ : 44400
សរុប : 17838033