ការផ្តល់កម្ចីលើវិស័យសំណង់ និងអចលនទ្រព្យកើនឡើង




តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែល"ខ្មែរដេលី"ទទួលបានពីម្សិលមិញ បានឲ្យដឹងថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១៧ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារទៅឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំ ២០១៧ មានទំហំទឹកប្រាក់សរុបប្រមាណ ៣,៩១ពាន់លានដុល្លារអាមេរិក ដែលស្មើ នឹងប្រមាណ ២៤,២៨ភាគរយ នៃចំនួនឥណទានសរុប។

របាយការណ៍បង្ហាញផងដែរថា  ការផ្តល់ឥណទានផ្នែកសំណង់មាន ទំហំទឹកប្រាក់ប្រមាណ ១,៥២ពាន់លានដុល្លារអាមេរិក ការផ្តល់ឥណទានផ្នែកទិញផ្ទះជាកម្ម សិទ្ធិផ្ទាល់ខ្លួន មានតម្លៃទឹកប្រាក់ប្រមាណ ១,៤៨ពាន់លានដុល្លារអាមេរិក និងការផ្តល់ឥណ ទាណផ្នែកការជួញដូរអចលនទ្រព្យ មានតម្លៃទឹកប្រាក់ប្រមាណ ៩១៧លានដុល្លារអាមេរិក។

តាមការសិក្សារបស់ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា នៅក្នុងវិស័យសំណង់ ការហូរចូលវិនិយោគ និងកំណើនតម្រូវការ ជាពិសេសពីប្រជាជនដែលមានចំណូលមធ្យម បានរួមចំណែក ជំរុញឲ្យវិស័យនេះបន្តមានកំណើនខ្ពស់នៅឆ្នាំនេះ ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺតជាងមុន។

របាយការណ៍ដដែលបញ្ជាក់ថា កំណើន ក្នុងវិស័យសំណង់ក៏បានរួមចំណែកគាំទ្រដោយកំណើនឥណទានចំពោះវិស័យនេះ ដែលបន្តមានកម្រិតខ្ពស់ក្នុងអត្រា ៣៥ភាគរយ ប្រហាក់ ប្រហែលនឹងកម្រិតជាមធ្យម ៥ឆ្នាំចុងក្រោយ ទោះបីកំណើនឥណទានជារួមបានថមថយក៏ ដោយ។

គិតត្រឹមដំណាច់ឆ្នាំ ២០១៧ទំហំទឹកប្រាក់ដែលគ្រឹះស្ថានធនាគារនៅទូទាំងប្រទេសកម្ពុជាផ្តល់ ឥណទានទៅឲ្យវិស័យនានា មានប្រមាណ ១៦,១០ពាន់លានដុល្លារអាមេរិក បានកើនឡើង ប្រមាណ ១៦,៨ភាគរយ បើធៀបកាលពីចុងឆ្នាំ ២០១៦។

របាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមចុង ឆ្នាំ ២០១៧ ប្រព័ន្ធធនាគារ នៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ ៣៩ ធនាគារឯកទេស ១៥ និងការិយាល័យតំណាងធនាគារបរទេស ៦៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 10
សប្ដាហ៍នេះ : 10786
ខែនេះ : 44403
សរុប : 17838036