កម្ពុជាប្រើថវិកាADBជាង៤៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅច្រករបៀង




ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការអនុវត្តគម្រោង ដែលទទួលបានថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅច្រករបៀងនៃប្រទេសកម្ពុជា។

ការប្រកាសគម្រោងនេះ បានធ្វើឡើងបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដោយមានតំណាងADB និងតំណាងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ដែលជាអ្នកអនុវត្តគម្រោងតាមកិច្ចសន្យា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ADBបានផ្តល់ថវិកាសម្រាប់គម្រោងក្នុងមហាអនុតំបន់(កម្ពុជា-វៀតណាម-ឡាវ) ដោយផ្តោតលើក្រុងចំនួន៣របស់កម្ពុជា គឺទី១. ការស្តារហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងប៉ោយប៉ែត មានដូចជា៖ សាងសង់ប្រព័ន្ធលូចម្រោះទឹកសំណល់ ទីលានកែច្នៃសំរាម និងគ្រប់គ្រងកាកសំណល់រឹង, ទី២. ក្រុងបាត់ដំបង សម្រាប់សាងសង់ប្រព័ន្ធលូ និងទីលានកែច្នៃសំរាម និងទី៣. សម្រាប់ក្រុងបាវិត គឺសាងសង់ផ្លូវក្រុង ប្រព័ន្ធលូចម្រោះទឹកសំណល់ និងទីលានកែច្នៃសំរាម។ លោកបញ្ជាក់ថា ការអភិវឌ្ឍនៅក្នុងក្រុងទាំង៣នេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ៤៤លានដុល្លារអាមេរិក។លោកទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹក កន្លែងស្តុកកាកសំណល់ និងប្រព័ន្ធដឹកជញ្ជូន ក្នុងតំបន់នៃគម្រោង៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 25
សប្ដាហ៍នេះ : 10801
ខែនេះ : 44418
សរុប : 17838050