នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើទស្សនកិច្ចនៅចិន




ប៉េកាំង: ឯកអគ្គរាជទូតអង់គ្លេសនៅប្រទេសចិនបាននិយាយថានាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) កំពុងស្វែងរកនូវទំនាក់ទំនងពាណិជ្ជកម្មដែលមានមហិច្ចតាថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិន ដែលបានចាប់ផ្តើមពីថ្ងៃពុធនេះ។

លោកបារបារ៉ា វូដវ៉ាដ (Barbara Woodward) ឯកអគ្គរាជទូតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថាប្រទេសអង់គ្លេសសប្បាយរីករាយជាមួយទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយប្រទេសចិន ហើយមានការរំជួលចិត្តអំពីឱកាសនៅខាងមុខ។

លោកស្រីម៉ាយដែលបានចាប់ផ្តើមធ្វើទស្សនកិច្ចរយះពេល៣ថ្ងៃដោយមានទីក្រុងវូហាន ប្រទេសចិនភាគកណ្តាលផងនោះ កំពុងដឹកនាំគណប្រតិភូមួយរបស់មេដឹកនាំអង្គការពាណិជ្ជកម្ម និងជំនួញអង់គ្លេសជាង៥០នាក់។

លោកវូដហាដ បាននិយាយថាការសន្យារបស់អង់គ្លេសចំពោះ “ភាពជាដៃគូសម័យមាស” របស់ខ្លួនជាមួយចិននៅតែរឹងមាំដដែលទោះបីមានការផ្លាស់ប្តូរយ៉ាងច្រើននៅជុំវិញពិភពលោកក៏ដោយចាប់តាំងពីអង់គ្លេសបានសំរេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) នោះ។

បេសកជនរូបនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រីម៉ាយជាទស្សនកិច្ចផ្លូវការលើកដំបូងចាប់តាំងពីលោកស្រីនាយករដ្ឋមន្រ្តីបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៦ នឹងជំរុញទៅមុខភាពជាដៃគូយុទ្ធសាស្រ្តរបស់អង់គ្លេសជាមួយចិន។

កាលពីក្នុងខែតុលា ឆ្នាំ២០១៥ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាប្រកាន់យកនូវ “សម័យមាស” នៃទំនាក់ទំនងក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសអង់គ្លេស។

លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ថាការចេញពី EU របស់អង់គ្លេសមានន័យថាអង់គ្លេសនឹងមានសេរីភាពដើម្បីធ្វើការសម្រេចចិត្តដោយផ្ទាល់ខ្លួនរបស់ខ្លួនអំពីភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួន។

ដោយសាទរទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនោះ លោកស្រីបានចង្អុលបង្ហាញថាការនាំចេញរបស់អង់គ្លេសទៅកាន់ប្រទេសចិនបានកើនឡើង៦០ភាគរយចាប់តាំងពីឆ្នាំ២០១០មកហើយ ពាណិជ្ជកម្មទៅវិញទៅមកបានកើនឡើង៣០ភាគរយពីឆ្នាំមុនក្នុងឆ្នាំ២០១៧។

លោកវូដហាដបាននិយាយថាទស្សនកិច្ចរបស់លោកស្រីម៉ាយនឹងស្វះស្វែងរកការធ្វើឱ្យស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសទាំងពីរព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិនៅក្នុងវិស័យដូចជាហិរញ្ញវត្ថុ, អប់រំ, ម្ហូបអាហារ, សុខាភិបាល, ថ្នាំពេទ្យ ព្រមទាំងវិទ្យាសាស្រ្តនៃការរស់នៅ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 22
សប្ដាហ៍នេះ : 10798
ខែនេះ : 44415
សរុប : 17838048