វៀតណាមប្រកាសថាអង្គការប្រឆាំងរដ្ឋាភិបាលមានមូលដ្ឋាននៅស.រ.អាជាក្រុមភេរវកម្ម




ហាណូយ: ក្រសួងសន្តិសុខសាធារណវៀតណាមបានប្រកាសថារដ្ឋាភិបាលជាតិបណ្តោះអាសន្នវៀតណាមដែលមានមូលដ្ឋាននៅស.រ.អាគឺជាអង្គការភេរវកម្មមួយ។

ក្រសួងបាននិយាយពីថ្ងៃពុធថាអ្នកណាមួយដែលបានចូលរួមនៅក្នុងការឃោសនា និងញុះញង់អ្នកដទៃទៀតឱ្យចូលរួម, អ្នកឧបត្ថម្ភក៏នឹងទទួលការឧបត្ថម្ភពីរដ្ឋាភិបាលជាតិបណ្តោះអាសន្នវៀតណាមដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួនដែលធ្វើតាមការណែនាំរបស់អង្គការនេះ, ដែលប្រព្រឹត្តអំពើភេរវកម្ម និងអ្នកឧបត្ថម្ភអំពើភេរវកម្មនឹងត្រូវគេដោះស្រាយស្របទៅតាមច្បាប់របស់វៀតណាម។

អង្គការនេះត្រូវបានបង្កើតឡើងនៅក្នុងស.រ.អាក្នុងឆ្នាំ១៩៩១ដោយលោក ដាវ ម៉ីញ ក្វាន (Dao Minh Quan) ឬដាវ វ៉ាន (Dao Van) កើតនៅខេត្តធួធៀនវ៉េ ប្រទេសវៀតណាមភាគកណ្តាលក្នុងឆ្នាំ១៩៥២ ជាអតីតអនុសេនិយទោនៃកងទ័ពអាយ៉ងសៃហ្គន ឥឡូវជាជនជាតិអាមេរិកម្នាក់នៅក្នុងរដ្ឋកាលីហ្វ័នីញ៉ា។

បន្ទាប់ពីការបង្កើតនេះ លោកក្វាង និងប្រធានដទៃទៀតនៃអង្គការនេះបានធ្វើទស្សនកិច្ចជំរំភៀសខ្លួនវៀតណាមនៅក្នុងបណ្តាប្រទេសមួយចំនួនដើម្បីជ្រើសរើសកងកម្លាំង។ ជនភៀសខ្លួនដែលគេបានជ្រើសរើសនេះ ក្រោយមកត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ដើម្បីធ្វើសកម្មភាពភេរវកម្ម និងវិច្ឆេទកម្មក្នុងប្រទេសវៀតណាម។

ក្នុងឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាលជាតិបណ្តោះអាសន្នវៀតណាមបានណែនាំក្រុមសម្ងាត់ក្នុងប្រទេសវៀតណាមឱ្យធ្វើការអភិវឌ្ឍន៍កងកម្លាំងព្រមទាំងបង្កើតគណប្រតិភូស្ម័គ្រចិត្តដែលស្វះស្វែងរកទីកន្លែងដើម្បីបង្កើតមូលដ្ឋានព្រមទាំងទិញគ្រឿងសព្វាវុធសម្រាប់ធ្វើសកម្មភាពភេវកម្ម។ តែយ៉ាងណាក៏ដោយផែនការសម្ងាត់របស់ពួកគេត្រូវបានគេដឹង និងរារាំងដោយទីភ្នាក់ងារសន្តិសុខវៀតណាម។

នៅក្រោមការណែនាំរបស់ប្រមុខអង្គការនេះ សមាជិកដទៃទៀតដែលរស់នៅក្នុងប្រទេសវៀតណាមបានបំផ្ទុះគ្រាប់បែកសាំងលើរថយន្តដែលរក្សាទុកនៅក្នុងឃ្លាំងរបស់ប៉ូលិសទីក្រុងបៀនវ៉ាក្នុងខេត្តដុងណៃនៅភាគខាងត្បូងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

ពួកគេក៏បានបង្កៃគ្រាប់បែកសាំងផងដែរនៅឯចំណតរថយន្ត និងទ្វារចូលនៃស្ថានីយអន្តរជាតិព្រលានយន្តហោះអន្តរជាតិតាន់ សុនញ៉ាត (Tan Son Nhat) ក្នុងទីក្រុងហូជីមិញកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

ផែនការដទៃទៀតរបស់ពួកគេត្រូវបានបញ្ឈប់ដោយទីភ្នាក់ងារវៀតណាមនានា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2189
សប្ដាហ៍នេះ : 10775
ខែនេះ : 44392
សរុប : 17838025