រោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយទៀតនឹងបើកនៅខេត្តកំពត




បើមិនមានអ្វីប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាអធិបតីភាពបើសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ២៦២លានដុល្លារអាមេរិក នៅខេត្តកំពត នាថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០១៨ខាតមុខនេះ។

រោងចក្រផលិតស៊ីម៉ង់ត៍ថ្មីនេះ ត្រូវបានវិយោគរួមគ្នារវាងក្រុមហ៊ុន ជីពម៉ុងគ្រុប និងក្រុមហ៊ុនថៃ Siam City Cement  ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពតបានចាប់ផ្តើមដំណើរការពីចុងឆ្នាំ ២០១៧ នៅលើផ្ទៃដីជាង ១០០ហិកតា នៃផ្ទៃដីសរុបរបស់ជាង ២០០ហិកតា។

កាលពីម្សិលមិញនេះលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ គណៈកម្មការការពារសន្តិសុខសម្តេចតេជោ ហ៊ុន សែន និងមានការចូលរួមពីអាជ្ញាធរខេត្តកំពត ចុះពិនិត្យមើលទីតាំង ដើម្បីធ្វើឲ្យដំណើរការនៃការប្រារព្ធពិធីសម្ពោធប្រព្រឹត្តទៅប្រ កបដោយ ភាពសមរម្យ និងជោគជ័យ។

តាមឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានឲ្យដឹងនាពេលកន្លងមកថា រោងចក្រផលិតស៊ីម៉ង់ត៍នេះ មានសមត្ថភាពផលិតបានប្រមាណ ៥ពាន់តោន ក្នុងមួយថ្ងៃ។
ឧកញ៉ាបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផលិតស៊ីម៉ង់ត៍ពីរប្រភេទ គឺស៊ីម៉ង់ត៍អូដ្ឋ និងស៊ីម៉ង់ត៍ឥន្ទ្រីពេជ្រ សម្រាប់ចែកចាយនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែមានតម្រូវការប្រើប្រាស់ច្រើន ហើយវាក៏រំពឹងថានឹងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេសមួយកម្រិតផងដែរ ។ ប្រទេសកម្ពុជា ភាគច្រើននាំចូលស៊ីម៉ង់ពីប្រទេសថៃ និងវៀតណាម។

ខេត្តកំពត ជាទីតាំងដ៏មានសក្តានុពលបំផុតនៅកម្ពុជា ដែលមានវត្ថុធាតុដើមសម្រាប់បម្រើឲ្យ ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ ក៏ប៉ុន្តែសព្វថ្ងៃនេះវាក៏មានរោងចក្រផ្សេងទៀតដែរកំពុងធ្វើប្រតិ   បត្តិការផលិតស៊ីម៉ង់ត៍នៅក្នុងខេត្តនេះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 8
សប្ដាហ៍នេះ : 10784
ខែនេះ : 44401
សរុប : 17838034