ប្រទេសតួកគីបាញ់សាកល្បងមីស៊ីលពីដីទៅអាកាស HISAR-A ធ្វើក្នុងស្រុកប្រកបដោយជោគជ័យ




អង់ការ៉ា: ក្រសួងការពារប្រទេសតួកគីបានប្រកាសថាតួកគីបានបាញ់សាកល្បងប្រកបដោយជោគជ័យមីស៊ីលពីដីទៅអាកាស HISAR-A ធ្វើនៅក្នុងស្រុករបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមីស៊ីលរយះកំពស់ទាបនេះត្រូវបានគេបាញ់នៅក្នុងខេត្តភាគកណ្តាល Aksaray ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការពារប្រទេសលោក Nurettin Canikli។

ក្រសួងបាននិយាយថាប្រព័ន្ធមីស៊ីល HISAR-A នឹងដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងកិច្ចការពារអាកាសរបស់ប្រទេសតួកគី។

ប្រព័ន្ធមីស៊ីលនេះត្រូវបានធ្វើការអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនការពារយ៉ាងសំខាន់របស់ប្រទេសតួកគីគឺក្រុមហ៊ុន Roketsan និង Aselsan។

គេបានរៀបចំមីស៊ីលនេះឡើងដើម្បីការពារគោលដៅនៅលើដីពីការវាយប្រហារតាមអាកាសដោយយន្តហោះ, ឧទ្ធម្ភាគចក្រ, មីស៊ីលគ្រូស, យន្តហោះគ្មានអ្នកបើកព្រមទាំងមីស៊ីលពីអាកាសទៅដី។

គេរំពឹងថាមីស៊ីលនេះនឹងត្រូវគេប្រគល់ទៅឱ្យកងកម្លាំងប្រដាប់អាវុធតួកគីនៅត្រឹមឆ្នាំ២០២០។

ប្រទេសតួកគីបានបាញ់សាកល្បងមីស៊ីលការពារអាកាស HISAR-O រយះចម្ងាយមធ្យមក្នុងស្រុករបស់ខ្លួនក្នុងឆ្នាំ២០១៦។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2
សប្ដាហ៍នេះ : 10778
ខែនេះ : 44395
សរុប : 17838028