ចិនប្រឆាំងយ៉ាងខ្លាំងការពិនិត្យឡើងវិញស្ថានការណ៍នុយក្លេអ៊ែររបស់អាមេរិក




ប៉េកាំង: អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយពីថ្ងៃអាទិត្យថាចិនប្រឆាំងយ៉ាងខ្លាំងក្លាការពិនិត្យមើលឡើងវិញស្ថានការណ៍នុយក្លេអ៊ែរ (NPR) ដែលផ្សព្វផ្សាយដោយក្រសួងការពារប្រទេសអាមេរិក។

អ្នកនាំពាក្យលោក Ren Guaqiang បាននិយាយថាឯកសារស.រ.អាបានធ្វើការស្មានដោយឥតកោតក្រែងអំពីចេតនានៅពីក្រោយការអភិវឌ្ឍរបស់ប្រទេសចិនព្រមទាំងបានបង្កការគំរាមកំហែងដល់កម្លាំងនុយក្លេអ៊ែររបស់ប្រទេសចិន។

សេចក្តីរាយការណ៍មាន ៧៤ទំព័រ បានដាក់ប្រទេសចិនថាជា “ការគំរាមកំហែងដ៏ធំមួយដល់ផលប្រយោជន៍ស.រ.អានៅអាស៊ី” ដោយនិយាយថាយុទ្ធសាស្រ្តរបស់ស.រ.អាសម្រាប់ប្រទេសចិនត្រូវបានគេរៀបចំឡើងដើម្បីការពារក្រុងប៉េកាំងកុំឱ្យធ្វើការសន្និដ្ឋានដោយភាន់ច្រឡំដែលថាខ្លួនអាចឆ្លៀតយកឱកាសមួយតាមរយះការប្រើប្រាស់ដែលមានកំណត់នូវសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនឬដែលការប្រើប្រាស់ណាមួយនូវអាវុធនុយក្លេអ៊ែរតែមានកំណត់អាចទទួលយកបាននោះ។

លោក Ren បានបញ្ជាក់អះអាងឡើងវិញថាចិននឹងប្រកាន់ខ្ជាប់យ៉ាងដាច់ខាតការអភិវឌ្ឍដោយសន្តិភាពព្រមទាំងអនុវត្តន៍នូវនយោបាយការពារជាតិដែលមានចរិកការពារ។

លោកបាននិយាយថាចិនបានប្រកាន់ខ្ជាប់នូវនយោបាយមិនប្រើប្រាស់មុនគេអាវុធនុយក្លេអ៊ែរនៅពេលណាមួយ និងនៅក្រោមកាលៈទេសៈណាមួយនោះ។ គ្មាននៅក្រោមកាលៈទេសៈណាមួយដែលប្រទេសចិននឹងប្រើប្រាស់ ឬគំរាមកំហែងដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅលើរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ឬតំបន់គ្មាននុយក្លេអ៊ែរនោះឡើយ។

លោក Ren បាននិយាយថាស.រ.អាដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរច្រើនបំផុតរបស់ពិភពលោកគួរតែធ្វើទៅតាមនិន្នាការសន្តិភាព និងការអភិវឌ្ឍរបស់របស់ពិភពលោកដែលមិនអាចផ្លាស់ប្តូរបានជាជាងរត់បញ្រ្ចាសទិស។

លោកបាននិយាយថាយើងសង្ឃឹមថាភាគីអាមេរិកនឹងបោះបង់ចោលនូវគំនិតសង្រ្គាមត្រជាក់, ទទួលយកការទទួលខុសត្រូវជាពិសេស និងជាបឋមដោយផ្ទាល់ខ្លួនរបស់ខ្លួនសម្រាប់ការកាត់បន្ថយនុយក្លេអ៊ែរ, យល់ឱ្យបានត្រឹមត្រូវចេតនាជាយុទ្ធសាស្រ្តរបស់ប្រទេសចិនព្រមទាំងប្រកាន់យកទស្សនៈឱ្យបានត្រឹមត្រូវមួយលើការអភិវឌ្ឍកិច្ចការពារជាតិ និងយោធារបស់ចិន។

លោកបានទទូចដល់ភាគីអាមេរិកឱ្យបន្ធូរបន្ថយការប្រកួតប្រជែងគ្នាចិន-អាមេរិកដើម្បីធ្វើឱ្យទំនាក់ទំនងយោធារវាងភាគីទាំងពីរជាកត្តាដែលមានស្ថេរភាពមួយនៅក្នុងទំនាក់ទំនងទ្វេភាគីហើយការពារសន្តិភាព, ស្ថេរភាព និងវិបុលភាពជាសកលរួមគ្នា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 19
សប្ដាហ៍នេះ : 10795
ខែនេះ : 44412
សរុប : 17838045