រុស្ស៊ីវាយប្រហារតាមអាកាសសងសឹកការបាញ់ទម្លាក់យន្តប្រយុទ្ធខ្លួននៅស៊ីរី, សម្លាប់សកម្មប្រយុទ្ធ៣០នាក់




មូស្គូ: ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរថាការវាយប្រហារពីអាកាសរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់៣០នាក់នៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យដែលនៅទីនោះយន្តហោះប្រយុទ្ធរុស្ស៊ីមួយគ្រឿងត្រូវបានគេបាញ់ទម្លាក់។

សេចក្តីថ្លែងការណ៍បាននិយាយថាការវាយប្រហារដោយអាវុធដែលច្បាស់លាស់បំផុតជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលត្រួតត្រាដោយក្រុមភេរវជន Jabhat al-Nusra ដែលបានបាញ់ទម្លាក់យន្តហោះប្រយុទ្ធ Su-25 របស់រុស្ស៊ីដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះដែលអាចផ្លាស់ប្តូរកន្លែងបានយ៉ាងស្រួលនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថាតាមការចាប់បានតាមវិទ្យុឱ្យដឹងថាពួកសកម្មប្រយុទ្ធ Jabhat al-Nusra ជាង៣០នាក់បានស្លាប់។

កាលពីព្រឹកថ្ងៃសៅរក្រសួងនេះបាននិយាយថាអាកាសយានិកម្នាក់បាននៅរស់ពីការធ្លាក់យន្តហោះប្រយុទ្ធនេះប៉ុន្តែក្រោយមកបានស្លាប់ក្នុងការប្រយុទ្ធនៅលើដីជាមួយពួកភេរវជន។

សេចក្តីថ្លែងការណ៍នោះបាននិយាយថាមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នាឡើងវិញរបស់ភាគីដែលប្រឆាំងគ្នាក្នុងប្រទេសស៊ីរី និងភាគីតួកគីដែលត្រួតពិនិត្យមើលតំបន់ធ្វើមិនឱ្យរឹតតែខ្លាំងឡើងនៅអ៊ីដលីបកំពុងធ្វើការដើម្បីនាំយកសាកសពអាកាសយានិករុស្ស៊ីនោះត្រឡប់ទៅប្រទេសវិញ។

លោក Yury Shvytkin អនុប្រធានគណកម្មាធិការការពាររបស់សភាជាន់ទាបរុស្ស៊ីត្រូវបានសារព័ត៌មាន Sputnik ដកស្រង់សំដីដែលនិយាយថាឧប្បត្តិហេតុនេះតម្រូវឱ្យស្វែងរកឱ្យឃើញថាប្រទេសមួយណាដែលអាចបំពាក់ឱ្យពួកសកម្មប្រយុទ្ធនេះនូវប្រព័ន្ធការពារអាកាសដែលមនុស្សអាចយួរបាននេះ។

កាលពីក្នុងខែឧសភា ឆ្នាំ២០១៧ ពួកអ្នកធានាឱ្យមានការឈប់បាញ់នៅស៊ីរីគឺរុស្ស៊ី, អ៊ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាបង្កើតតំបន់ធ្វើមិនឱ្យរឹតតែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរីដែលរួមមានទាំងខេត្តអ៊ីដលីបផង។

កាលពីក្នុងខែធ្នូ ឆ្នាំ២០១៧ យោធារុស្ស៊ីបានប្រកាសថាកងទ័ពស៊ីរីដែលគាំទ្រដោយទាហានរុស្ស៊ីបានបញ្ចប់ការកំទេចពួកភេរវជនរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសដែលហែកហួដោយសង្រ្គាមនេះហើយ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 16
សប្ដាហ៍នេះ : 10792
ខែនេះ : 44409
សរុប : 17838042