កម្ពុជា-ឥណ្ឌូនេស៊ី ព្រមព្រៀងជំរុញកំណើនពាណិជ្ជកម្ម និងទេសចរពីគ្នាទៅវិញទៅមក




រដ្ឋាភិបាលកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី បានឈានដល់កិច្ចព្រមព្រៀងជំរុញកំណើនពាណិជ្ជកម្ម និងទេសចរពីគ្នាទៅវិញទៅមក ខណៈប្រទេសទាំងពីរមានប្រាសាទបុរាណប្រវត្តិសាស្ត្រដូចគ្នា។

កិច្ចព្រមព្រៀងនៅក្នុងចំណោមវិស័យជាច្រើនទៀតនេះ បានឯកភាពគ្នាឡើងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈនេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី  រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានឯកភាពគ្នាលើការជំរុញសក្តានុពលទេសចរណ៍ តាមរយៈការអនុវត្តរួមគ្នាយ៉ាងសកម្មលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការខេត្តមានប្រាសាទជាបងប្អូនរវាងខេត្តសៀមរាបនិងខេត្តចាវ៉ាកណ្ដាល។ ជាមួយគ្នានេះ ក៏បានពិនិត្យលទ្ធភាពបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ ស្របពេលមានការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានដដែល ក៏បានឱ្យដឹងទៀតថា ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ការដឹកជញ្ជូន សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន ការផ្សព្វផ្សាយ បច្ចេកវិទ្យា វិស័យការពារជាតិ ការជួញដូរមនុស្ស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម បន្ទាប់ពីបានផ្លាស់ប្តូរទស្សនៈគ្នាលើការប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាយកចិត្តទុកដាក់រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ ភាគីឥណ្ឌូនេស៊ី ក៏បានឯកភាពតាមការអញ្ជើញរបស់ភាគីកម្ពុជា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឥណ្ឌូនេស៊ី ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា នាពេលខាងមុខនេះ។

នៅឆ្នាំ២០១៧កន្លងទៅនេះ កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីមានទឹកប្រាក់ជិត៥០០លានដុល្លារអាមេរិក ដោយបានកើនឡើងប្រមាណ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2170
សប្ដាហ៍នេះ : 10756
ខែនេះ : 44373
សរុប : 17838006