ចិននៅតែសន្យាចំពោះនយោបាយកំណែទម្រង់ និងបើកចំហ




ប៉េកាំង: នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង (Li Keqiang) បាននិយាយពីថ្ងៃចន្ទថាប្រទេសចិននឹងនៅតែសន្យាចំពោះនយោបាយធ្វើកំណែទម្រង់ និងបើកចំហដដែល ហើយនឹងផ្តល់ឱ្យនូវផាសុខភាពថែមទៀតដល់ពួកអ្នកជំនាញការបរទេសដែលធ្វើការនៅក្នុងប្រទេសចិន។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅពេលដែលលោកលីធ្វើការពិភាក្សាគ្នាជាមួយពួកអ្នកជំនាញការបរទេសជាង៦០នាក់ដែលធ្វើការនៅក្នុងប្រទេសចិននៅមុនចូលឆ្នាំថ្មីតាមចន្ទគតិចិន ដែលនឹងធ្វើនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំនេះ។

ឆ្នាំនេះកត់សំគាល់ខួបទី៤០ នៃនយោបាយធ្វើកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន។
   
លោកបានប្រាប់ពួកអ្នកជំនាញការបរទេសនៅឯមហាសាលប្រជាជនកណ្តាលក្រុងប៉េកាំងថាយើងនឹងបញ្ជាក់អះអាងឡើងវិញការសន្យារបស់យើងចំពោះនយោបាយយ៉ាងសំខាន់នេះក្នុងខួបយ៉ាងសំខាន់នេះ។

លោកបាននិយាយថាប្រទេសចិននឹងបន្តធ្វើឱ្យស៊ីជំរៅការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយ, អនុវត្តន៍នយោបាយកាត់បន្ថយពន្ធព្រមទាំងលើកលែងថ្លៃរដ្ឋបាលហើយនឹងបង្កើតបរិយាកាសពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ។

ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី៤ ខែមករា ការអនុញ្ញាតទិដ្ឋាការដែលកាន់តែងាយស្រួលសម្រាប់ពួកកម្មករបរទេសដែលមានវិជ្ជាជីវៈ និងជំនាញខ្ពស់។

លោកលីបាននិយាយថាប្រទេសចិនស្វាគមន៍ការរួមចំណែក និងគំនិតដែលមានតម្លៃរបស់ពួកអ្នកជំនាញការបរទេសដោយរំពឹងថាពួកគេនឹងចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍន៍នៅពេលអនាគតរបស់ប្រទេសចិន។

ពួកអ្នកជំនាញការសរុបទាំងអស់៦១នាក់បានចូលរួមកិច្ចប្រជុំនេះដែលក្នុងអំឡុងពេលនោះលោកលីបានស្តាប់ការណែនាំ និងសំណើពីពួកអ្នកជំនាញការ៣រូបស្តីពីបញ្ហាដែលទាក់ទងដល់ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរសេដ្ឋកិច្ចរបស់ចិន និងការអភិវឌ្ឍដែលមានគុណភាពខ្ពស់, ផែនការ “ធ្វើនៅប្រទេសចិនឆ្នាំ២០២៥” ហើយនិងការយកចិត្តទុកដាក់ដល់ការប៉ិនប្រសប់ការបញ្ចូលរបៀបថ្មី, ការធ្វើកំណែទម្រង់អប់រំព្រមទាំងការការពារបរិស្ថាន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 17
សប្ដាហ៍នេះ : 10793
ខែនេះ : 44410
សរុប : 17838043