អ៊ីរ៉ង់ទទូចដល់ប្រទេសតួកគីឱ្យបញ្ឈប់ប្រតិបត្តិការយោធាក្នុងប្រទេសស៊ីរី




តេហេរ៉ង់: ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទនេះបានទទូចដល់ប្រទេសតួកគីឱ្យបញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដដែលចូលទៅក្នុងទីក្រុង Afrin របស់ប្រទេសស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសលោកបារ៉ាម កាសេមី (Bahram Qasemi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថាប្រទេសតួកគីគួរតែការពារបូរណភាពទឹកដីរបស់ប្រទេសស៊ីរីព្រមទាំងគោរពអធិបតេយ្យភាពជាតិរបស់រដ្ឋអារ៉ាប់នេះ។

លោកកាសេមីបាននិយាយថាសាធារណរដ្ឋអ៊ីស្លាមមានការព្រួយបារម្ភអំពីវឌ្ឍនភាពថ្មីៗនេះនៅក្នុងទីក្រុង Afrin របស់ស៊ីរីក៏ដូចជាប្រតិបត្តិការរបស់ប្រទេសតួកគីដែលអាចនាំទៅរកការវិលត្រឡប់មកវិញរបស់ពួកភេរវជនក្នុងប្រទេសស៊ីរី។

លោកបានសង្កត់ធ្ងន់ថាប្រទេសតួកគីគួរតែដោះស្រាយបញ្ហាដែលមានជាប់ទាក់ទងដល់ប្រទេសស៊ីរីនៅក្នុងរង្វង់កិច្ចប្រជុំត្រីភាគីរបស់ក្រុងតេហេរ៉ង់, មូស្គូ និងអង់ការ៉ា។

កាលពីថ្ងៃទី២០ ខែមករា យោធាតួកគីបានបើកប្រតិបត្តិការនៅលើដីឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារកងជីវពលឃឺដស៊ីរីដែលផ្តោតទៅលើក្រុម YPG នៅក្នុងបរិព័ន្ធភូមឃឺដជាមួយពួកយុទ្ធជនកងទ័ពស៊ីរីសេរីតាមរយះការវាយប្រហារតាមអាកាស និងកងកម្លាំងនៅលើដី។

ចាប់តាំងពីពេលនោះមកទីក្រុងព្រំដែនតួកគីនានាក៏ត្រូវបានវាយប្រហារផងដែរដោយរ៉ុក្កែតពីស៊ីរីដែលសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៧នាក់ និងរបួសប្រហែល១០០នាក់ទៀត។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 4
សប្ដាហ៍នេះ : 10780
ខែនេះ : 44397
សរុប : 17838030