រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រសមាគម CATA ដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដល់មិត្តចិនសំដៅជំរុញចលនាទេសចរទៅមកកម្ពុជា-ចិន




តាមប្រភពពីក្រសួងទេសចរណ៍កាលពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានគាំទ្រដល់សមាគម CATAដែលបានផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ដល់មិត្តចិន សំដៅជំរុញចលនាទេសចរទៅមកកម្ពុជា -ចិន។ ពិធីផ្សព្វផ្សាយទេសចរចិន «Beautiful China Ice Nad Snow Tour» នឹងផ្សព្វផ្សាយយ៉ាងអធិកអធមនៅកម្ពុជា ខណៈកម្ពុជាក៏បានបង្ហាញពីតំបន់ទេសចរណ៍របស់ខ្លួនប្រាប់ទៅភាគីចិនវិញដែរ ដែលកិច្ចសហប្រតិបត្តិការនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ពិធីផ្សព្វផ្សាយទេសចរចិនខាងលើនេះត្រូវបានរៀបចំដោយសមាគមទីភ្នាក់ងារទេស ចរណ៍កម្ពុជា (CATA) សហការជាមួយរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) នៅសណ្ឋាគារ  សូហ្វីតែលភ្នំពេញភូកេត្រា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ពិសេសៗក្នុងខេត្តចំនួន៧ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក ស សារិន អគ្គលេខាធិការសមាគម CATA បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្នុងការពួតដៃគ្នាជំរុញចលនាទេសចរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជា ហើយក្នុងពេលនេះភាគីទាំងពីរកម្ពុជា-ចិន បាននិងកំពុងចាក់បញ្ចាំងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា បង្ហាញជូនគ្នាទៅវិញទៅមកផងដែរ។ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះនឹងជំរុញឱ្យមានទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងជំរុញចលនាទេស ចរកម្ពុជាទៅទស្សនាប្រទេសចិនវិញដែរ ខណៈទេសចរចិនដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង។ ឯកឧត្តមបន្តថា ក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ក៏ដូចជាទេសចរចិន កម្ពុជាបាននិងកំពុងបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេស ចរណ៍ដែលមានស្រាប់ រួមជាមួយនឹងការកៀរគរឱ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាពដូចជា ទីក្រុងទេស ចរណ៍ស្អាត និងបៃតងថ្មីទំនើប មជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិទំនើបៗ មជ្ឈ មណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍នៅតំបន់ឆ្នេរ កោះ រមណីយដ្ឋាន តំបន់ទេសចរណ៍ផ្ទះទី២ និងទេសចរវ័យចំណាស់ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ការបង្កើតឱ្យ មាន China Town សណ្ឋាគារប្រណិតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើប ជាដើម។ឯកឧត្តមបានទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌខ្សែក្រវាត់ និងវិថី ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេស ចរណ៍ ហើយផែនការអនុវត្តន៍អនុស្សរណៈនេះក៏បានចុះហត្ថលេខារួចហើយដែរ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការជួយអភិវឌ្ឍន៍តំបន់ទីក្រុងទេសចរណ៍សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ការបង្កើតឱ្យមានវេទិកាកិច្ចប្រជុំកំពូលទេសចរណ៍ចិន-កម្ពុជា និងកិច្ចសហការលើការផ្សព្វផ្សាយ និងវិនិយោគទេសចរណ៍។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ កើនឡើង ១២ភាគរយ ក្នុងនោះទេសចរចិនមានជាង ១,២លាននាក់ កើនឡើង ៤៥,៩ភាគរយ ឈរលំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០២០កម្ពុជានឹងទទួលបានទេសចរចិន ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុប ៧លាននាក់៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2164
សប្ដាហ៍នេះ : 10750
ខែនេះ : 44367
សរុប : 17838000