កូរ៉េខាងជើងព្រមានប្រឆាំងនឹងការបន្តឡើងវិញសមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូង




ព្យុងយ៉ាង: កូរ៉េខាងជើងកាលពីថ្ងៃអង្គារបានព្រមានប្រឆាំងនឹងការបន្តឡើងវិញសមយុទ្ធយោធារួមស.រ.អា-កូរ៉េខាងត្បូងបន្ទាប់ពីកីឡាអូឡាំពិករដូវរងា PyeongChang។

ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េផ្លូវការបានព្រមាននៅក្នុងបទអត្ថាធិប្បាយមួយថាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេស និងនៅក្រៅប្រទេសអំពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េបន្ទាប់ពីកីឡាអូឡាំពិកនៅពេលដែលក្រុងវ៉ាស៊ីងតោនកំពុងតែដើរនិយាយពីការបន្តឡើងវិញសមយុទ្ធយោធារួមជាមួយក្រុងសេអ៊ូលភ្លាមៗនៅពេលដែលកីឡាអូឡាំពិកបញ្ចប់។

បទអត្ថាធិប្បាយនោះបាននិយាយថាសកម្មភាពយោធាដែលគំរាមកំហែងនេះនឹងព្យាយាមធ្វើឱ្យខូចដល់បរិយាកាសដែលទទួលបានមកដោយលំបាកសម្រាប់ការធ្វើឱ្យល្អប្រសើរចំណងទាក់ទងខាងជើង និងខាងត្បូងនេះ។

បទអត្ថាធិប្បាយនោះបាននិយាយបន្ថែមថាប្រសិនបើគេបន្តឡើងវិញសមយុទ្ធយោធារួមនេះ ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េនឹងត្រូវគេរុញត្រឡប់ទៅរកដំណាក់កាលដ៏អាក្រក់នៃមហន្តរាយម្តងទៀត ហើយពួកអ្នកបង្កហេតុនឹងត្រូវទទួលយកការទទួលខុសត្រូវទាំងអស់។

លោក ឆយ យុន-ស៊ូ (Choi Hyun-Soo) អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រដោយគ្មានការបង្ហើបឱ្យដឹងពីកាលបរិច្ឆេទ និងទំហំនៃសមយុទ្ធនេះថាសមយុទ្ធរួម Key Resolve និង Foal Eagle នឹងធ្វើបន្ទាប់ពីកីឡាអូឡាំពិក។

សេតវិមានបាននិយាយពីដើមឆ្នាំនេះថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងសមភាគីកូរ៉េខាងត្បូងរបស់លោកគឺលោក មូន ចា-អ៊ីន (Moon Jae-in) បានព្រមព្រៀងគ្នានៅក្នុងការហៅទូរស័ព្ទមួយថាប្រទេសទាំងពីរនឹងពន្យារសមយុទ្ធយោធាដើម្បីធានាសន្តិសុខដល់កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 26
សប្ដាហ៍នេះ : 10802
ខែនេះ : 44419
សរុប : 17838052