សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា ត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រសហគ្រាស ដែលខ្លួនកំពុងធ្វើការក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១៥០០០នាក់ មកពីបណ្ដារោងចក្រសហគ្រាស ចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោមានប្រសាសន៍ថា ទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រងគ្រប់កម្រិត ត្រូវមានទំនាក់ទំនងល្អជាមួយកម្មករ ហើយកម្មករត្រូវធ្វើយ៉ាងណាបំពេញឱ្យគ្នាទៅវិញទៅមក ដែលនេះជាចំណុចមិនអាចខ្វះបាន។ ដូច្នេះកម្មករត្រូវរួមគ្នាការពារនូវឆ្នាំងបាយរបស់ខ្លួន គឺរោងចក្រដែលខ្លួនកំពុងមានស្រាប់ ហើយម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង មិនត្រូវមានការប្រមាថណាមួយចំពោះកម្មករនោះទេ។ សម្ដេចបន្តថា ខ្ញុំចង់ឱ្យបណ្ដារោចក្រ សហគ្រាស ក្រុមហ៊ុន និងសិប្បកម្មនានា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជាសហគមន៍នៃការផលិត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែល្អប្រសើរ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតហើយថានូវមានសេសសល់បញ្ហាខ្លះៗតិចតួច ក៏ប៉ុន្តែបើប្រៀបធៀបនិងបញ្ហាដែលធ្លាប់មានពីអតីតកាល វាក៏អាចចាត់ទុកថាជាផ្នែកដ៏សំខាន់នៃការដោះស្រាយបានបញ្ហា នៅក្នុងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហាផ្សេងៗ។ យើងមិនចាំបាច់ និងបង្កើតឡើងនូវតុលាការការងារទេ ដោយសារតែយន្តការត្រីភាគី និងបញ្ហាបទពិសោធន៍នៃការដោះស្រាយ រយៈពេលកន្លទៅតាមរយៈនៃការសម្របសម្រួលគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ដូច្នេះត្រូវរកវិធីដោះស្រាយឱ្យបានឈ្នះទាំងអស់គ្នា កុំឱ្យមានអ្នកឈ្នះ និងកុំឱ្យមានអ្នកចាញ់។ខ្ញុំសង្ឃឹមថា ម្ចាស់រោងចក្រ អ្នកគ្រប់គ្រងគ្រប់កម្រិត និងកម្មករ បន្តរួបរួមគ្នានៅក្នុងក្របខ័ណ្ឌរោងចក្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានសាមគ្គីភាព។
   
ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាល វិជ្ជាជីវៈ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោបានជួបជាមួយកម្មករនិយោជិតបានចំនួន២៩លើកដែលមានចំនួន សរុប៣២ម៉ឺន៩៣០៣នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្ដារោងចក្រនានា ចំនួន ៩លើក ស្មើនឹង ៤ម៉ឺន៧៧១ នាក់ មកពីរោងចក្រចំនួន ៦៦៣ និងបានជួបកម្មករនិយោជិតចំនួន ១៩លើក ស្មើនឹង ៣២៩រោងចក្រ ដែលមានកម្មករនិយោជិត ចំនួន ២៨ម៉ឺន ៣ពាន់ ៨៤៧នាក់ និងបានអញ្ជើញជួបបងប្អូនកម្មករ និយោជិតផ្ទាល់តាមរោងចក្រចំនួន១០ មានកម្មករនិយោជិតចំនួន ២ម៉ឺន ១ពាន់ ៦៥១នាក់ ។ឯកឧត្ដម រដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រ សហគ្រាស ចំនួន ៧ នៅតំបន់កប់ស្រូវ ដែលជួបជុំនាឱកាសនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៦ និងកូរ៉េ១ ។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៥  ប៉ាក់លើសំលៀកបំពាក់ ចំនួន១ និងបោះពុម្ពលើសំលៀកបំពាក់ចំនួន១ ។ ផលិតផលដែលផលិត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2165
សប្ដាហ៍នេះ : 10751
ខែនេះ : 44369
សរុប : 17838001