ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់




ប៉េកាំង: កាលពីថ្ងៃពុធប្រទេសចិន និងប្រទេសហូឡង់បានព្រមព្រៀងគ្នាអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកថែមទៀតតាមរយះការអនុវត្តរួមគ្នាការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវក្នុងឆ្នាំ២០១៨។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងស្តេចហូឡង់ វីលឡេម អាឡិចហ្សង់ដឺរ (Willem Alexander) ក្នុងអំឡុងកិច្ចប្រជុំរបស់ប្រមុខដឹកនាំទាំងពីរក្នុងក្រុងប៉េកាំង។

លោកប្រធានាធិបតីបានស្វាគមន៍ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ និងព្រះមហេសីចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែកុម្ភៈនេះ មុនចូលឆ្នាំថ្មីចិនខាងមុខ។

លោកស៊ីបានរំលឹកឡើងវិញទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅប្រទេសហូឡង់ក្នុងឆ្នាំ២០១៤ ដែលនៅពេលនោះភាគីទាំងពីរបានបង្កើតនូវភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយចិន-ហូឡង់ដែលបើកចំហ និងជាក់ស្តែងមួយ។

លោកស៊ីបាននិយាយថាតាមរយះកិច្ចប្រឹងប្រែងរួមគ្នាដោយភាគីទាំងពីរ, ការមូលមតិគ្នាដែលយើងបានសម្រេចហើយ និងលទ្ធផលនៃទស្សនកិច្ចទៅវិញទៅមករបស់យើងត្រូវបានអនុវត្តន៍ដោយលោកកត់សំគាល់ថាទំនាក់ទំនងទ្វេភាគីបានចូលដល់រយះពេលដែលប្រសើរបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
    លោកស៊ីបាននិយាយថាទំនាក់ទំនងចិន-ហូឡង់បច្ចុប្បន្នបានស្ថិតនៅឯចំណុចចាប់ផ្តើមថ្មីមួយដោយលោកបានស្នើដល់ភាគីទាំងពីរឱ្យអនុវត្តន៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកថែមទៀតតាមរយះការកសាងខ្សែក្រវ៉ាត់ និងផ្លូវ។

សម្រាប់ព្រះអង្គវិញស្តេចវីលឡេម អាឡិចហ្សង់ដឺរបានជូនពរឆ្នាំថ្មីចិនដល់លោកប្រធានាធិបតីស៊ី និងប្រជាជនចិន។

លោកបានជូនពរដល់ប្រទេសចិនឱ្យទទួលបានជោគជ័យថែមទៀតនៅក្នុងឆ្នាំថ្មីព្រមទាំងការអភិវឌ្ឍថ្មីនៅក្នុងចំណងទាក់ទងទ្វេភាគី។

ព្រះអង្គបានបន្ទូលថាប្រទេសហូឡង់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍនូវទំនាក់ទំនងជាមួយប្រទេសចិនដោយលោកនិយាយបន្ថែមថាប្រទេសហូឡង់នឹងចូលរួមយ៉ាងសកម្មនៅក្នុងការកសាងខ្សែក្រវ៉ាត់ និងផ្លូវ។

ព្រះអង្គមានបន្ទូលថាហូឡង់សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងកិច្ចការអន្តរជាតិ និងថ្នាក់តំបន់។


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2167
សប្ដាហ៍នេះ : 10753
ខែនេះ : 44370
សរុប : 17838003