ប្រធានាធិបតីប្រទេសម៉ាល់ឌីវអរគុណយោធា និងប៉ូលិសបានធ្វើឱ្យបរាជ័យផែនការសម្ងាត់ធ្វើរដ្ឋប្រហារ




ម៉ាល: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃពុធនេះថាប្រធានាធិបតីប្រទេសម៉ាល់ឌីវលោក អាប់ឌុលឡា យ៉ាមីន (Abdulla Yameen) បានអរគុណដល់យោធា និងប៉ូលិសសម្រាប់ “ភាពស្មោះត្រង់ដោយឥតរុញរា” ដើម្បីការពាររដ្ឋាភិបាលបន្ទាប់ពីការធ្វើឱ្យបរាជ័យនូវអ្វីដែលលោកហៅថាការប៉ុនប៉ង “ធ្វើរដ្ឋប្រហារ” មួយដឹកនាំដោយប្រធានតុលាការរបស់ប្រទេសនេះ។

ក្នុងអំឡុងការប្រមូលផ្តុំគ្នាមួយរបស់គណបក្សដែលកំពុងកាន់អំណាចនៅក្នុងរដ្ឋធានីម៉ាល (Male) លោកយ៉ាមីន បានអរគុណកងកម្លាំងសន្តិសុខចំពោះកិច្ចការពាររដ្ឋការរបស់លោក។

លោកយ៉ាមីនក៏បានសំដែងការដឹងគុណរបស់លោកផងដែរដល់តុលាការកំពូលដែលបានដកយកមកវិញបទបញ្ជាឱ្យដោះលែងកាលពីសប្តាហ៍កន្លងទៅដោយនិយាយថានេះគឺជាជោគជ័យដែលសមនឹងទទួលបានយ៉ាងល្អមួយ។

ប្រទេសម៉ាល់ឌីវបានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយមួយបន្ទាប់ពីការសំរេចរបស់តុលាការកំពូលកាលពីសប្តាហ៍កន្លងទៅដែលបញ្ជាឱ្យដោះលែងមេដឹកនាំប្រឆាំង៩រូបដែលរួមមានទាំងអតីតប្រធានាធិបតីលោក ម៉ូហាម៉េដ ណាស៊ីដ (Mohamed Nasheed) ដែលស្វ័យនិរទេសផង។

កាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតីបានប្រកាសស្ថានភាពអាសន្នមួយរយពេល១៥ថ្ងៃ ដោយទទូចដល់ប្រជាជនម៉ាល់ឌីវទាំងអស់ឱ្យរក្សាភាពស្ងៀមស្ងាត់ព្រមទាំងស្តារឱ្យមានភាពប្រក្រតីឡើងវិញ។

អតីតប្រធានាធិបតីលោក ម៉ូមូន អាប់ឌុល ហ្គាយូម (Maumoon Abdul Gayoom) និងប្រធានតុលាការលោក អាប់ឌុលឡា សាអ៊ីដ (Abdulla Saeed) ត្រូវគេចាប់ខ្លួនភ្លាមៗ បន្ទាប់ពីគេបានប្រកាសស្ថានភាពអាសន្នលើបទចោទប្រកាន់ពីបទធ្វើផែនការសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

នៅក្នុងការថ្លែងរបស់លោកទៅកាន់ប្រទេសជាតិកាលពីថ្ងៃអង្គារលោកយ៉ាមីន បានចោទប្រកាន់ប្រធានតុលាការពីបទទទួលសំណូកដើម្បីចេញបទបញ្ជាតុលាការពីសប្តាហ៍កន្លងទៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីផ្តួលរំលំរដ្ឋាភិបាល។

តុលាការកំពូលបានទុកជាមោឃៈការសម្រេចរបស់ខ្លួនកាលពីយប់ថ្ងៃអង្គារ។

លោកយ៉ាមីនបាននិយាយថារឿងនេះមិនអាចធ្វើទៅបានឡើយបើគ្មានការគាំទ្រពីយោធា និងប៉ូលិសនោះ។ ពួកគេបានធ្វើការងារដែលគួរឱ្យសរសើរក្នុងការធ្វើតាមច្បាប់រដ្ឋធម្មនុញ្ញម៉ាល់ឌីវព្រមទាំងរដ្ឋាភិបាលរបស់ប្រទេសនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 11
សប្ដាហ៍នេះ : 10787
ខែនេះ : 44404
សរុប : 17838037