សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់




ជាមួយនិងការផលិតស៊ីម៉ង់ត៍នៅក្នុងស្រុកមានការកើនឡើងជាលំដាប់ ដែលតាមការរំពឹងទុកនិងអាចផលិតបានប្រមាណជា ៧លានតោនក្នុឆ្នាំ២០១៨នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការស៊ីម៉ង់របស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដើម្បីបម្រើឱ្យសេចក្ដីត្រូវការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេនក្រោមទឹកប្រាក់វិនិយោគ ២៦២លានដុល្លាសហរដ្ឋអាមេរិក ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត  នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការដ្ឋានទាំងអស់នៅទូទាំងប្រទេស បើមិនមានស៊ីម៉ង់ត៍ទេ វាក៏មិនមានការងារធ្វើសម្រាប់ឱ្យកម្មករសំណង់ និងការសាងសង់នៅសំណង់នានាផងដែរ ព្រោះមិនមែនចាំតែសំណង់ធំនោះទេ ប្រជាពលរដ្ឋត្រូវការសាងសង់ផ្ទះ សាងសង់សាលារៀន មន្ទីពេទ្យ វត្តអារាម។ល។ ឥឡូវនេះការចាប់ផ្ដើមនសាងសង់ផ្លូវថ្នល់ខ្លះ មិនមែនកសាងដោយក្រាលកៅស៊ូទៀតទេ គឺចាប់ផ្ដើមសាងសង់ពីបេតុងតែម្ដង ដែលតម្រូវការនៃការប្រើប្រាស់ស៊ីម៉ង់ត៍កាន់តែច្រើនឡើងៗ។

សម្ដេចតេជោលើកឡើងថា បច្ចុប្បន្ននេះ ការសាងសង់ផ្ទះពីឈើ មិនមានច្រើននោះទេ ដោយសារឈើមានតម្លៃថ្លៃ និងហាមឃាត់ ដោយត្រូវទុកអភិរក្ស ប៉ុន្តែតម្រូវការស៊ីម៉ង់ត៍ធ្វើផ្ទះ មានការកើនឡើងខ្ពស់ ។ កាលពីអតីតកាល នៅកម្ពុជាប្រើប្រាស់ស៊ីម៉ង់ត៍ តិចតួចតែប៉ុណ្ណោះ ដោយសារព្រៃឈើ មានចំនួនច្រើន ហើយភាគច្រើន នៃប្រជាពលរដ្ឋធ្វើផ្ទះ គឺធ្វើដោយឈើ ។ ឥឡូវនេះ ឈើថ្លៃជាងដែក និងស៊ីម៉ង់ត៍ទៅទៀត ដូច្នេះប្រជាពលរដ្ឋ ត្រូវធ្វើលំនៅដ្ឋានពីស៊ីម៉ង់ត៍ សូម្បីតែកុដិព្រះសង្ឃ ឥឡូវនេះ មិនមែនជាកុដិធម្មតាទេ គឺជាវីឡាកុដិ និងជាសណ្ឋាគារកុដិ ព្រោះកុដិខ្លះ លេងទៅដល់៨០បន្ទប់ឯណ្ណោះ ។សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រើប្រាស់ឈើ កាន់តែធ្លាក់ចុះ ដោយសារតែឈើរបស់យើង ត្រូវបានអភិរក្ស និងការហាមឃាត់ឈើ ហាមឃាត់ការប្រើប្រាស់ឈើ ដូច្នេះការប្រើស៊ីម៉ង់ត៍ សម្រាប់ការសាងសង់ គ្រប់ការដ្ឋានទាំងអស់ រាប់ទាំងផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលមុននេះ កសាងដោយឈើ តែឥឡូវនេះ ត្រូវជំនួសដោយស៊ីម៉ង់ត៍។

តាមរបាយណ៍បានឱ្យដឹងថា រោងចក្រស៊ីម៉ង់ត៍ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ដែលប្រសូតចេញពីការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនជិបម៉ុងគ្រុបកម្ពុជានិងក្រុមហ៊ុនស្យ៉ាមស៊ីធី ស៊ីមេនថៃ ដែលមានទឹកប្រាក់២៦២លានដុល្លារ បានចាប់ដំណើរការសាងសង់កាលពីថ្ងៃទី២១ខែមិនាឆ្នាំ២០១៦ លើផ្ទៃដីប្រមាណ១១០ហិកតា ស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។រោងចក្រត្រូវបានដំណើរការផលិត ក្រោយពេលសាងសង់រយៈពេល២០ខែ ដោយបំពាក់ឧបករណ៍គ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសចិន អាល្លឺម៉ង់ ស៊ុយអែត និងអ៊ីតាលី ដែលបានរចនាម៉ូតនិងសាងសង់ដោយក្រុមហ៊ុនចិន CITIC HEAVY INDUSTRIES  ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៥ពាន់តោនក្នុង១ថ្ងៃឬ១លាន៧សែនតោនក្នុងមួយឆ្នាំ។ស៊ីម៉ង់ត៍ដែលផលិតចេញពីរោងចក្រនេះ ត្រូវបានចែកចេញជា៣ប្រភេទ គឺស៊ីម៉ង់ត៍អូដ្ឋ ពណ៌ទឹកក្រូច .ស៊ីម៉ង់ត៍អូដ្ឋពណ៌បៃតង និងស៊ីម៉ង់ត៍ឥន្រ្តីយ៍ពេជ្រ សម្រាប់ទីផ្សារអាជីវកម្ម៕





ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2150
សប្ដាហ៍នេះ : 10736
ខែនេះ : 44353
សរុប : 17837986