ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ




សេអ៊ូល:  កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) បាននិយាយថាលោកនឹងសាទរតួនាទីរបស់ប្រទេសចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េដោយនិយាយថាប្រទេសរបស់លោកកំពុងមានឆន្ទះធ្វើការឱ្យបានជិតស្និទ្ធជាមួយប្រទេសចិនដើម្បីជំរុញទៅមុខការសន្ទនាអន្តរកូរ៉េដែលបានជួយសម្រួលដោយកីឡាអូឡាំពិករដូវរងា PyeongChang នាពេលខាងមុខនេះ។

នៅពេលជួបប្រជុំជាមួយលោក ហាន ជេង (Han Zheng) បេសកជនពិសេសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) លោកមូនបាននិយាយថាកូរ៉េខាងត្បូងកំពុងមានឆន្ទះធ្វើការសម្របសម្រួលជាមួយប្រទេសចិនក្នុងការបន្តការសន្ទនាគ្នាអន្តរកូរ៉េដើម្បីដោះស្រាយបញ្ហាឧបទ្វីបនេះតាមរយះមធ្យោបាយដោយសន្តិភាព និងដើម្បីធ្វើឱ្យសម្រេចបានសន្តិភាព និងវិបុលភាពដែលមាននិរន្តភាពនៅក្នុងតំបន់។

លោកមូនបានប្រាប់លោកហាន ដែលនឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងា PyeongChang ថាកូរ៉េខាងត្បូង និងចិនគឺជាអ្នកនៅជិតខាងគ្នាយ៉ាងសំខាន់ និងជាដៃគូកិច្ចសហប្រតិបត្តិការ ហើយចំណងទាក់ទងទ្វេភាគីឥឡូវនេះបានស្ថិតនៅឯចំណុចចាប់ផ្តើមថ្មីមួយ។

កូរ៉េខាងត្បូងកំពុងមានឆន្ទះធ្វើការក្នុងលក្ខណៈជាវិជ្ជមានមួយជាមួយប្រទេសចិនដើម្បីបង្កើននូវជំនឿទុកចិត្តគ្នាខាងនយោបាយ និងមិត្តភាព, បង្កើនការផ្លាស់ប្តូរគ្នាគ្រប់កម្រឹតទាំងអស់, ធ្វើឱ្យស៊ីជំរៅកិច្ចសហប្រតិបត្តិការដែលសំអាងលើហេតុការណ៍, ពង្រឹងការសម្របសម្រួលគ្នាស្តីពីកិច្ចការអន្តរជាតិ និងតំបន់ព្រមទាំងជំរុញទៅមុខភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកូរ៉េខាងត្បូង-ចិន។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2152
សប្ដាហ៍នេះ : 10738
ខែនេះ : 44355
សរុប : 17837988