ហ្វីលីពីនបញ្ជាក់ពីការចាត់វិធានការរបស់ ICC ដើម្បីធ្វើការត្រួតពិនិត្យជាដំបូងយុទ្ធនាការប្រឆាំងគ្រឿងញៀននៅហ្វីលីពីន




ម៉ានិល: ប្រទេសហ្វីលីពីនបាននិយាយពីថ្ងៃព្រហស្បតិ៍ថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងចាត់វិធានការដើម្បីធ្វើការត្រួតពិនិត្យមើលជាដំបូងស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)។

អ្នកនាំពាក្យរបស់លោកឌូតឺតេ លោកហារី រ៉ូក (Harry Roque) បានប្រាប់សន្និសីទសារព័ត៌មានមួយថាបេសកកម្មហ្វីលីពីននៅទីក្រុងឡាអេត្រូវបានការិយាល័យរបស់រដ្ឋអាជ្ញា ICC ជូនដំណឹងថា តុលាការនេះកំពុងបើកធ្វើការស៊ើបអង្កេតជាដំបូងស្តីពីសកម្មភាពដែលគេបានចោទប្រកាន់ទាក់ទងដល់យុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ដែលគេបានរាយការណ៍ឱ្យដឹងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៦។

លោករ៉ូកបានរំលឹកឡើងវិញថាការត្រួតពិនិត្យមើលជាដំបូងនេះមិនមែនជាការស៊ើបអង្កេតជាដំបូងផ្លូវការមួយទេប៉ុន្តែគឺគ្រាន់តែជានីតិវិធីមួយដែលធ្វើឡើងដោយ ICC ដើម្បីកំណត់ថាតើករណីនេះនឹងធ្លាក់នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដែរឬយ៉ាងណានោះ។

លោកបានពន្យល់ថាការត្រួតពិនិត្យមើលជាដំបូងនេះគឺគ្រាន់តែដើម្បីកំណត់ថាតើមានមូលដ្ឋានដែលសមហេតុសមផលដែរឬយ៉ាងណាដើម្បីដំណើរការធ្វើការស៊ើបអង្កេតជាដំបូងមួយនេះ។

បន្ទាប់ពីការស៊ើបអង្កេតជាដំបូងមួយ លោកបាននិយាយថារដ្ឋអាជ្ញានឹងត្រូវទៅកាន់សភាតុលាការមុនការកាត់ទោសសម្រាប់ការបញ្ជាក់អះអាងការចោទប្រកាន់នៅមុនការចោទប្រកាន់នេះអាចត្រូវគេដាក់បណ្តឹងនៅក្នុងតុលាការនោះ។

លោកបានសង្កត់ធ្ងន់តទៅទៀតថា គ្មានមូលដ្ឋានគ្រប់គ្រាន់ណាមួយសម្រាប់ ICC ប្រកាសទាមទារដែនសមត្ថកិច្ចលើករណីដែលមានជាប់ទាក់ទងដល់យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រទេសហ្វីលីពីននោះឡើយ។

លោករ៉ូកបានពន្យល់ថាដើម្បីអនុវត្តន៍នូវដែនសមត្ថកិច្ចនេះ ICC ត្រូវបង្កើតនូវភាពដែលអាចយកជាការបាននៃករណីនេះ ហើយគេគួរតែអនុវត្តន៍នូវគោលការណ៍នៃការបង្រ្គប់បន្ថែមឱ្យគ្នា។

លោករ៉ូកបាននិយាយថារឿងនេះមានន័យថា ICC គ្រាន់តែអាចធ្វើការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប៉ុណ្ណោះប្រសិនបើតុលាការក្នុងស្រុកមិនអាច ឬគ្មានឆន្ទះដើម្បីធ្វើដូច្នេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2169
សប្ដាហ៍នេះ : 10755
ខែនេះ : 44372
សរុប : 17838005