អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា




PYEONGCHANG: អត្តពលិកមកពីប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានដើរក្បួនរួមគ្នាក្រោមទង់ជាតិកូរ៉េបង្រួបបង្រួមមួយនៅឯពិធីបើកកីឡាអូឡាំពិករដូវរងាលើកទី២៣កាលពីថ្ងៃសុក្រ។

ស្លៀកពាក់អាវវែងពណ៌ស ពួកគេបានកាន់ទង់ជាតិដែលមានគំនូរឧបទ្វីបកូរ៉េពណ៌ខៀវនៅលើផ្ទាំងក្រោយពណ៌ស។ ក្រុមអត្តពលិកក៏បានគ្រវីទង់ជាតិបង្រួបបង្រួមតូចៗ ព្រមទាំងញញឹមនៅចំពោះមុខអ្នកទស្សនារាប់ពាន់នាក់ផងដែរ។

ពិធីនេះត្រូវធ្វើឡើងនៅស្តាតអូឡាំពិក PyeongChang នៅតំបន់ភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងនៃ PyeongChang។

វាគឺជាពេលវេលាប្រវត្តិសាស្រ្តមួយ ដែលបានកត់សម្គាល់នូវការដើររួមគ្នាជាលើកដំបូងក្នុងរយះពេល១១ឆ្នាំ នៃអត្តពលិកប្រទេសពីរក្រោមទង់ជាតិដូចគ្នានៅឯពិធីបើកព្រឹត្តិការណ៍កីឡាអន្តរជាតិមួយ។

អត្តពលិកមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងធ្លាប់បានដើរក្បួនរួមគ្នាជាលើកដំបូងនៅក្នុងពិធីបើកកីឡាអូឡាំពិករដូវក្តៅស៊ីដនីក្នុងឆ្នាំ២០០០។

ចាប់តាំងពីពេលនោះមក ទិដ្ឋភាពនៃការផ្សះផ្សាគ្នារវាងកូរ៉េទាំងពីរត្រូវបានគេមើលឃើញនៅក្រោមប្រធានាធិបតីកូរ៉េខាត្បូងសេរីនិយម Kim Dae-jung និង Roh Moo-hyun ប៉ុន្តែពួកគេបានបាត់ខ្លួនអស់រយះពេលជាងមួយទសវត្សក្រោមរដ្ឋាភិបាលអភិរក្សជាបន្តបន្ទាប់របស់កូរ៉េខាងត្បូង។

កីឡាអូឡាំពិករដូវរងា PyeongChang គូសចំណាំការដើរក្បួនរួមគ្នាលើកទី១០នៃកូរ៉េទាំងពីរក្រោមទង់ជាតិបង្រួបបង្រួមមួយនៅឯពិធីបើកការប្រកួតប្រជែងកីឡាអន្តរជាតិ។

ទស្សនិកជនជាច្រើនដោយរាប់បញ្ចូលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in, លោក Kim Yong Nam ប្រធានសភាប្រជាជនជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង និង លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ប្រទេសកូរ៉េខាងជើងបានបញ្ជូនក្រុមសិល្បៈមួយដែលមានសមាជិក១៤០នាក់សម្រាប់ការសម្តែងនៅក្នុងទីក្រុង Gangneung នៅភាគខាងកើតនៃPyeongChang កាលពីថ្ងៃព្រហស្បតិ៍ និងនៅរាជធានីសេអ៊ូលនៅថ្ងៃអាទិត្យ។

ក្រុមបង្ហាញឱ្យមើលនូវក្បាច់គុនតៃក្វាន់ដូរបស់ប្រទេសកូរ៉េខាងជើងក៏បានមកដើម្បីធ្វើការបង្ហាញក្បាច់គុនបុរាណរបស់ជនជាតិកូរ៉េក្នុងកំឡុងកីឡាអូឡាំពិករដូវរងាផងដែរ។



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2153
សប្ដាហ៍នេះ : 10739
ខែនេះ : 44356
សរុប : 17837989