កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច




កសិករចំនួន១២ខេត្ត បានទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច ដែលអាចជួយឱ្យ ពួកគាត់ចាកផុតពីបន្ទាត់ក្រីក្រ និងអំពើហិង្សាក្នុងជម្លោះសេដ្ឋកិច្ចគ្រួសារ។

លោកស្រី កែវ គៀង នាយិកាអង្គការហេហ្វឺអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលគាំទ្រដល់គម្រោងនេះ បានឱ្យដឹងថា ខេត្តដែលទទួលបានគម្រោងនេះ មានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ និងកំពង់ស្ពឺ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃ«គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច» និងការ ចែករំលែកលទ្ធផលរបាយការណ៍សិក្សាស្តីពី«ខ្សែចង្វាក់អាជីវកម្មមាន់ស្រែ និងទីផ្សារ» កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ លោកស្រីបានបញ្ជាក់ថា គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច ដែលផ្តល់ថវិកាដោយអង្គការហេហ្វឺអន្តរជាតិនេះ មានទឹកប្រាក់សរុប៤.៧៧៤.៤៨៧ដុល្លារអាមេរិក សម្រាប់អនុវត្ត រយៈពេល៤២ខែ ដោយគិតពីខែមករា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារចំនួន៣៥.០០០គ្រួសារ ប្រកបដោយនិរន្តរភាព និងភាពធន់ទ្រាំ តាមរយៈការចិញ្ចឹមមាន់ ដាំបន្លែ និងខ្សែចង្វាក់ផលិតកម្មកសិកម្មផ្សេងទៀត ដែលទ្រទ្រង់ដល់អាហារូបត្ថម្ភ និងកែលម្អបរិស្ថាន តាមរយៈការអនុវត្តន៍កសិកម្មវៃឆ្លាត។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គម្រោងនេះនឹងចូលរួមចំណែកការបន្ថយភាពក្រីក្រនៅតាមសហគមន៍របស់ប្រទេសកម្ពុជា បន្ទាប់ពីកសិករមានជំនាញ និងមុខរបរចិញ្ចឹមជីវិតដែលម្ចាស់ការដោយខ្លួនឯង។ លោកស្រី រំពឹងថា ផលិតកម្មសត្វទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មនៅកម្ពុជា នឹងបន្តកើនឡើងជាងពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា  តម្រូវការសាច់សត្វនៅកម្ពុជាមាននិន្នាការកើនឡើងខ្ពស់ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិកើនឡើង។ ក្រសូងប៉ាន់ប្រមាណថា និន្នាការនៃតម្រូវការសាច់សត្វនេះ នឹងបន្តកើនឡើងប្រមាណពី២៩ ទៅ៣០ម៉ឺនតោន នៅក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ខាងមុខ ខណៈបច្ចុប្បន្នចំនួនគោសរុបមានការថយចុះ ផ្ទុយពីផលិតកម្មជ្រូកដែលមានកំណើន២,៩ភាគរយ និងផលិតកម្មបក្សីមានកំណើន៥,៤ភាគរយ៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2148
សប្ដាហ៍នេះ : 10734
ខែនេះ : 44352
សរុប : 17837984