ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង




ព្យុងយ៉ាង: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យនេះ បានសាទរទស្សនកិច្ចធ្វើឡើងដោយគណប្រតិភូថ្នាក់ខ្ពស់របស់ប្រទេសនេះនៅឯកីឡាអូឡាំពិករដូវរងា PyeongChang ដែលកំពុងប្រព្រឹត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកគីម យ៉ុងណាម (Kim Yong Nam) ប្រធានប្រេស៊ីដយ៉ូមសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើង និងក៏ជាប្រធានគណប្រតិភូផងដែរនោះបានចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាលើកទី២៣ ព្រមទាំងបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) កាលពីថ្ងៃសៅរនៅវិមានខៀវប្រធានាធិបតីក្នុងក្រុងសេអ៊ូល។

គណប្រតិភូកូរ៉េខាងជើងក៏មានរួមបញ្ចូលលោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ផងដែរដែលធ្វើជានាយករងទីមួយនៃគណកម្មាធិការកណ្តាលបក្សពលករកូរ៉េដែលកំពុងកាន់អំណាច។

ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យនេះបានរាយការណ៍ពីការប្រកួតកីឡាវាយកូនគោលលើទឹកកកនារីរវាងក្រុមរួមគ្នារបស់កូរ៉េខាងជើង និងខាងត្បូងហើយនិងក្រុមកីឡាប្រទេសស្វីសដែលបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ។

KCNA បាននិយាយថាការបង្ហាញខ្លួនរបស់ពួកអ្នកលេង និងរូបភាពដែលគួរឱ្យចាប់អារម្មណ៍នៃក្រុមអ្នកស្រែកលើកទឹកចិត្តជាថ្មីម្តងទៀតបានធ្វើឱ្យពួកអ្នកទស្សនាមានអារម្មណ៍យ៉ាងខ្លាំងថាប្រទេសកូរ៉េគឺជាប្រទេសសភាគមួយដែលមិនអាចរស់នៅដាច់ចេញពីគ្នាបានឡើយ។

ដោយធ្វើអត្ថាធិប្បាយស្តីពីកិច្ចប្រជុំរវាងលោក មូន ចា-អ៊ីន និងគណប្រតិភូនេះ KCNA បាននិយាយថាបរិយាកាសគឺមានភាពស្មោះត្រង់ និងយ៉ាងស្រស់ស្រាយដោយភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាទុកនូវកម្លាំងចលករនៃការជានានឹងគ្នានៅក្នុងទំនាក់ទំនងអន្តរកូរ៉េចាប់តាំងពីដើមឆ្នាំនេះមក។

ក្នុងឋានៈជាបេសកជនពិសេសមួយរូបរបស់លោកគីម ជុងអ៊ុន លោកស្រីគីម យ៉ូជុងបានប្រគល់ការអញ្ជើញមួយទៅឱ្យលោកមូនដែលអញ្ជើញលោកឱ្យធ្វើទស្សនកិច្ចក្រុងព្យុងយ៉ាងនៅពេលដែលមេដឹកនាំកូរ៉េខាងជើងកំពុងមានបំណងចង់ឃើញនូវភាពធូរស្រាលមួយក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរនោះ។

នៅពេលជាមួយគ្នានោះដែរប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងដល់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផែន (Mike Pence) ចំពោះសកម្មភាពប្រឆាំងកូរ៉េខាងជើងរបស់លោកនៅពេលលោកកំពុងចូលរួមពិធីបើកកីឡានេះដែលក្រុងព្យុងយ៉ាងនិយាយថាមានបំណងធ្វើឱ្យរំខានដល់កីឡាអូឡាំពិកនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2155
សប្ដាហ៍នេះ : 10741
ខែនេះ : 44358
សរុប : 17837991