ក្រសួងវប្បធម៌លើក​​​​ទឹក​ចិត្តដល់យុវជនឱ្យខិតខំរៀនសូត្រនូវទម្រង់សិល្បៈខ្មែរ




ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទឹកចិត្តដល់យុវជនឱ្យខិតខំរៀនសូត្រនូវទម្រង់សិល្បៈខ្មែរ ខណៈវិស័យនេះស្ទើរតែគ្មានការចាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយ ដោយសារឥទ្ធិពលបរទេស។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  មានប្រសាសន៍ថា ការរក្សាទម្រង់សិល្បៈរបស់ខ្មែរឱ្យបានល្អប្រសើរ នឹងជួយជាប្រយោជន៍ដល់ស្ទួយសេដ្ឋកិច្ច និងអភិរក្សសិល្បៈវប្បធម៌ជាតិឱ្យស្ថិតស្ថេរជាអង្វែងតទៅ។

ថ្លែងក្នុងឱកាសបើកការសម្តែងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស លើកទី៤ ដើម្បីឈានទៅអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២០ នាពេលខាងមុខនេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈនេះ នាសាលមហោស្រពចតុមុខ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានបង្កើនការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ តាមរយៈបង្កើតឱ្យមានការសម្តែងនៅតាមសាលមហោស្រព និងក្នុងព្រឹត្តិការណ៍នានា ជាដើម ដើម្បីបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រលាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឱ្យកាន់តែទូលំទូលាយ។ លោកស្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ អាចរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ពិសេសដើម្បីឱ្យយុវជនមានឱកាសបញ្ចេញនូវសមត្ថភាព និងទេព្យកោសល្យពិតៗរបស់ខ្លួនអំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូណ៌បែប។

កញ្ញា អ៊ុំ ពុទ្ធីធារី សាស្ត្រចារ្យសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ដែលតំណាងឱ្យអតីតនិស្សិតសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកល្ខោននិយាយ និងទស្សនីយភាព បានលើកបង្ហាញពីក្តីព្រួយបារម្ភចំពោះការបាត់បង់សិល្បៈទស្សនីយភាពជាតិនាពេលអនាគត ខណៈបច្ចុប្បន្ន អ្នកស្រលាញ់ និងចូលចិត្តរៀនផ្នែកសិល្បៈមានចំនួនតិចតួចនៅឡើយ។ តំណាងក្រុមសិល្បកររូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលជួយរកកន្លែងសម្តែងសិល្បៈទស្សនីយភាពជាតិ ដើម្បីមានឱកាសបង្ហាញដល់មហាជនឱ្យចាប់អារម្មណ៍ពីទម្រង់សិល្បៈវប្បធម៌ខ្មែរនីមួយៗ។ កញ្ញា អ៊ុំ ពុទ្ធីធារី បានលើកឡើងថា  បើមានកន្លែងសម្រាប់សម្ដែងសិល្បៈទស្សនីយភាព នឹងជួយពួកគេអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងក៏ជាឱកាសបណ្តុះទឹកចិត្តឱ្យយុវជនស្រលាញ់សិល្បៈវប្បធម៌ ដែលជំរុញដល់ការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈប្រពៃណីជាតិមិនឱ្យបាត់បង់ សម្រាប់ទុកជាកេរដំណែលឱ្យមនុស្សជំនាន់ក្រោយបានស្គាល់បន្តទៀត។

មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ«យុវជន ដើម្បីវប្បធម៌ជាតិ» បន្ទាប់ពីកើតឡើងនៅឆ្នាំ២០១៥ តាមប្រសាសន៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជំរុញឱ្យមានព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីយុវជនចូលរួមថែររក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយខ្លឹមសារអភិរក្ស អភិវឌ្ឍន៍ ការអប់រំយុវជន និងសីលធម៌សង្គម៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 14
សប្ដាហ៍នេះ : 10791
ខែនេះ : 44408
សរុប : 17838041