ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យស្ត្រីខិតខំបង្កើនសមត្ថភាព ខាងបច្ចេកវិទ្យាបន្ថែមទៀត




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារធ្វើ ព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារផែនការសកម្មភាពឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យស្ត្រី ចូលរួមក្នុងវិស័យ អប់រំឱ្យបានច្រើនបន្ថែមទៀត ជាពិសេសក្រសួងអប់រំ ត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផល ពីការឈប់រៀនរបស់សិស្សស្រី ។ ជាងនេះទៀតសម្ដេចក៏ស្នើឱ្យក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យ ក្នុងករណីរំលោភឱ្យបានទាន់ពេលវេលា ពីព្រោះពេលខ្លះ ការធ្វើកោសល្យវិច្ច័យ យឺតពេក ធ្វើឱ្យបាត់ពាក្យបណ្តឹរបស់ស្ត្រីរងគ្រោះ។ទន្ទឹមនឹងនេះ សម្តេចតេជោ បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សម្រាប់ជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗ។ទាក់ទង ទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចក៏បានសម្រេច ឱ្យមានការបង្កើតជាមជ្ឃមណ្ឌល ប្ញកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះដល់ជនរងគ្រោះ នៅតាមមន្ទីរពេទ្យនិមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។ នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវក្តីរីករាយចំពោះកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនេះដើម្បីធ្វើយ៉ាងណាជំរុញការងារស្ត្រីឱ្យកាន់តែវិវឌ្ឍន៍ទៅមុខទៀត។ តាមរយៈភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ក៏បានរួមចំណែកជួយបង្កើនការងារដល់ស្ត្រីផងដែរ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថាប័ននីមួយៗ ក៏ឃើញមានស្ត្រីបំរើការងារច្រើនណាស់ដែរ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមហើយគោលនយោបាយនេះក៏បានជួយដល់ជីវភាពបងប្អូនស្រ្តីផងដែរ ជាពិសេសគោលនយោបាយគាំពារសង្គមបានអនុវត្តមុនគេចំពោះស្ត្រីដែលមានផ្ទៃពោះ ជាពិសេសកម្មការិនី ដែលបម្រើការងារតាមបណ្តារោងចក្រនានា។ គោលនយោបាយនេះ ពិតជាមានសារសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្ល ដូចជាបានទទួលការពិ និត្យ ថែទាំសុខភាពតាមមន្ទីរពេទ្យរដ្ឋ ទទួលបានសាច់ប្រាក់ពេលឆ្លងទន្លេ ការទទួលបានឈប់សម្រាកកចំនួន៣ខែ ហើយក្នុងអំឡុងពេលឆ្លងទន្លេ ដោយទទួលបាន ប្រាក់ខែ ១២០% រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ បើគិតចាប់ពីខែមករាមក មានស្ត្រី ដែលកម្មការិនីឆ្លងទន្លេប្រមាណជាង ៥៦០០ នាក់ ហើយទទួលបានប្រាក់ពីគោលនយោបាយនេះ ផងដែរ។

របាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានបង្ហាញថា    ក្រសួង ស្ថាប័នបានយកចិត្តទុកដាក់បង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី និងតែងតាំងស្ត្រីឱ្យកាន់មុខដំណែងនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោជាតិ ដោយគោរពទៅតាមគោលការណ៍២០% ទៅ៥០% នៃការជ្រើសរើសមន្ត្រីរាជការស៊ីវិលថ្មីជាស្ត្រី ដោយផ្អែកតាមអនុសាសន៍គន្លឹះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ជាក់ស្ដែងឆ្នាំ២០១៧ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាម ក្រសួង ស្ថាប័ន មានចំនួន ៤១% នៃចំនួនមន្ត្រីរាជការសរុប ២១៤ ០១០នាក់ (កើនចំនួន១% ធៀបនឹងឆ្នាំ២០១៦) ក្នុងនោះមន្ត្រីរាជការជាស្ត្រី ដែលមានមុខដំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយកនិងថ្នាក់ស្មើមានចំនួន២៤% នៃមន្ត្រីរាជការមានមុខដំណែងសរុប ២៩ ៦៩១នាក់(កើនចំនួន២%ធៀបនឹងឆ្នាំ២០១៦)។ ឆ្នាំ២០១៧ ក្រសួងការពារជាតិ បានតែងតាំងនាយទាហាននារី ចំនួនសរុប៨៦រូប រួមមាន នាយឧត្សមសេនីយ៍ ចំនួន១រូប ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ថ្នាក់ឧត្ដមសេនីយ៍ឯកចំនួន៧រូប ថ្នាក់ឧត្ដមសេនីយ៍ទោមានចំនួន១៦រូប និងថ្នាក់ឧត្ដមសេនីយ៍ត្រីយ៍ត្រី ចំនួន៦២រូប។ ក្នុងកងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ បានជ្រើសរើសស្ត្រីក្របខណ្ឌថ្មី និងតែងតាំងមុខដំណែងជាបន្តបន្ទាប់ រួមមាន ការតម្លើងឋាននរសក្ដិចំនួន៥,៤០% នៃចំនួនសរុប ១១ ២៨១នាក់ ការតែងតាំងមុខដំណែង មានចំនួន៤,៥៨% នៃចំនួនសរុប ៣១៤០នាក់ និងបានជ្រើរើសមន្ត្រីជាស្ត្រីក្របខណ្ឌថ្មីចំនួន ២៤% នៃចំនួនសរុប ២០៦៧នាក់។ នៅក្នុងមុខដំណែងជា ឯកអគ្គរាជទូត បច្ចុប្បន្នមានចំនួន៦រូប និងមន្ត្រីការទូតជាស្ត្រី មានចំនួន ២៤,៤៣% នៃមន្ត្រីការទូត១៧០នាក់។

ចំណែកឯចំនួនស្ត្រីក្នុងប្រព័ន្ធតុលាការ បានកើនឡើងជាលំដាប់ក្នុងមុខដំណែងជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សាការី និងមេធាវី។ ក្នុងឆ្នាំ២០១៧ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានជ្រើសរើសចៅក្រមជំនាន់ទី៨ មានចំនួន៥៥នាក់ ក្នុងនោះស្ត្រី ១២នាក់។ ចំពោះការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ឱ្យទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ធ្វើការបណ្ដុះបណ្ដាលជំនាញបឋម ដូចជា របៀបធ្វើការ ទំនៀមទម្លាប់ប្រពៃណី និងច្បាប់ប្រទេសទទួលពលករ និងត្រូវរៀបចំឯកសារផ្លូវច្បាប់ឱ្យបានត្រឹមត្រូវមុនការបញ្ជូនពលករ និងនាំទៅដល់កន្លែងធ្វើការពិតប្រាកដ។ បានត្រង់ទិសការងារដល់ទីភ្នាក់ងារជ្រើសរើសឯកជនឱ្យគោរព និងអនុវត្តត្រឹមត្រូវតាមច្បាប់ ដល់ពលករមុនចេញដំណើរ។ ក្នុងឆ្នាំ២០១៧ ចំនួនពលការិនីខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ មានចំនួន១៨ ០៩៧នាក់ នៃចំនួនពលករសរុប ៤៤ ០៨៦នាក់ ទៅប្រទេសថៃ ជប៉ុន និងសិង្ហបុរី។ រីឯពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន៥៩៦៧នាក់ (ស្រី ១៦៣១នាក់) ធ្វើការក្នុងវិស័យដូចជា ឧស្សាហកម្ម កសិកម្ម សំណង់ និងនេសាទ។ ដោយឡែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជួយសង្គ្រោះ និងសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះខ្មែរនៅបរទេស មានចំនួន ៩៨៦នាក់ ក្នុងនោះស្ត្រីមានចំនួន ៥៦២នាក់៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 23
សប្ដាហ៍នេះ : 10799
ខែនេះ : 44416
សរុប : 17838049