រដ្ឋសភាកំណត់យកថ្ងៃទី១៤កុម្ភៈអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ




រដ្ឋសភា បានសម្រេចជាឯកច្ឆ័ន្ទយកថ្ងៃទី១៤ ខែកុម្ភៈនេះ សម្រាប់ការអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលកំពុងរងការរិះគន់ពីការបាត់តម្លៃនៃច្បាប់កំពូលនេះ។

លោក ឈាង វុន សមាជិកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា បានឱ្យដឹងថា ការយល់ព្រមតាមសំណើរាជរដ្ឋាភិបាល ក្នុងវិសោធនកម្មច្បាប់កំពូលនេះ គឺបន្ទាប់ពីពិនិត្យឃើញថា គិតពីផលប្រយោជន៍ជាតិជាធំ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ក្រោយកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អ្នកនាំពាក្យរូបនេះ បានអះអាងថា វិសោធន្មកម្មនេះ ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំង ដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ លោកបន្តថា ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីកាត់បន្ថយចំនួនសមាសភាពរាជរដ្ឋាភិបាលឱ្យនៅតូច  ដោយរក្សានៅត្រឹមតែ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលតែងតាំងដោយព្រះមហាក្រត្ស ចំណែកថ្នាក់រដ្ឋលេខាធិការចុះក្រោម គឺជាមន្ត្រីនយោបាយ ហើយតែងតាំងត្រឹមតែអនុក្រិត្យ។ ជាមួយគ្នានេះ ក៏ដើម្បីការពារដល់អង្គព្រះមហាក្សត្រពីការប្រមាថផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅ កាន់រដ្ឋសភា បន្ទាប់ពីបានកែប្រែជាថ្មីនូវមាត្រាមួយចំនួនដូចជា មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ផ្ញើជូនរដ្ឋសភា បានបញ្ជាក់ថា ការសើរើច្បាប់កំពូលនេះ គឺជាការឆ្លើយតបនឹងស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយវិសោធនកម្មនេះ ផ្តោតសំខាន់លើការផ្តល់តួនាទីរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័នរបស់រដ្ឋ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភា ព្រមទាំងការគិតអគតិណាមួយមកលើប្រទេសកម្ពុជា និងការជ្រៀតជ្រែកគោលការណ៍ប្រឆំាងមកពីប្រទេសខាងក្រៅ។

គិតពីឆ្នាំ១៩៩៣ មកទល់ឆ្នាំ២០១៥ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសភាធ្វើវិសោធនកម្មចំនួន៨លើករួចមកហើយ។

អ្នកវិភាគ និងអតីតសមាជិកសភាគណបក្សប្រឆាំង មិនបានគាំទ្រលើគម្រោងកែប្រែច្បាប់ កំពូលនេះទេ ដោយចាត់ទុកថា ធ្វើឱ្យតម្លៃរដ្ឋធម្មនុញ្ញធ្លាក់ចុះ និងប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ទៀតផង៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2190
សប្ដាហ៍នេះ : 10776
ខែនេះ : 44393
សរុប : 17838026