Grab ប្រកាសគម្រោងឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា




ក្រុមហ៊ុនហ្ក្រេប(Grab) ដែលផ្គត់ផ្គង់តម្រូវការសេវាកម្មធ្វើដំណើរ និងការទូទាត់ប្រាក់ចល័តតាមទូរស័ព្ទឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ បានប្រកាសឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈបច្ចុប្បន្នកំពុងត្រូវការថវិកាសម្រាប់ការជួយព្យាបាលកុមារ។

ការប្រកាសគម្រោងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីដាក់ដំណើរការអាជីវកម្មនៅ កម្ពុជា កាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសប្រកាសកម្មវិធីនេះ លោក វី តាំង យី(Wee Tang Yee) ប្រធានក្រុមហ៊ុន ហ្ក្រេប ប្រចាំប្រទេសថៃ និងកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុននឹងចូលរួមបរិច្ចាគទឹកប្រាក់ ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបញ្ជាក់ថា «បេសកកម្មរបស់យើង គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅតាមរយៈបច្ចេកវិទ្យារបស់យើង។ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍក្នុងរយៈពេលវែង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ យើងមានការជឿជាក់នៅក្នុងកិច្ចសហការ ជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការរីកចម្រើន នៅក្នុងប្រទេស និង នៅទូទាំងប្រទេសដែលជាសមាជិកអាស៊ាន។ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការជួយដល់កុមារដែលត្រូវការជំនួយ»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគាំទ្រចំពោះវិស័យឯកជនដែលជួយកុមារនៅក្នុងសង្គមកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ ខណៈកុមារជាច្រើនត្រូវបានបញ្ជូនមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាដោយមិនគិតថ្លៃជារៀងរាល់ថ្ងៃ។ លោកមានប្រសាសន៍ថា  ការចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាពីវិស័យឯកជន ជាការទទួលខុសត្រូវចំពោះសង្គមដ៏ខ្ពង់ខ្ពស់ ដែលនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កុមារកម្ពុជាកំពុងតែត្រូវការការថែទាំសុខភាព។

លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់(Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានកុមារប្រមាណជាង២.០០០នាក់ បានមកទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ លោកបន្តថា មន្ទីរពេទ្យនេះត្រូវការ ថវិកាឧបត្ថម្ភពីសប្បុរសជនជាច្រើនទៀត ដើម្បីបន្តជួយព្យាបាលកុមារនៅកម្ពុជាប្រកបដោយគុណភាព តាមបែបវេជ្ជសាស្រ្តដ៏ត្រឹមត្រូវ។

សាខាមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្តល់ការងារទៅដល់បុគ្គលិកជាជនជាតិកម្ពុជាប្រមាណ២.៥០០នាក់ និងបានព្យាបាលកុមារជាង១សែននាក់ កាលពីឆ្នាំ២០១៧កន្លងទៅនេះ៕





ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2163
សប្ដាហ៍នេះ : 10749
ខែនេះ : 44366
សរុប : 17837999