ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ




ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថាប្រទេសចិនសង្ឃឹមថាភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងពេញចិត្តចំពោះភាពធូរស្រាលបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េហើយធ្វើការទាំងអស់គ្នាដើម្បីធ្វើឱ្យសម្រេចបានឧបទ្វីបមួយគ្មាននុយក្លេអ៊ែរ។

អ្នកនាំពាក្យលោក Geng Shuang បានធ្វើការកត់សំគាល់នេះនៅឯសន្និសីទសារព័ត៌មានតាមទម្លាប់មួយនៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយស្តីពីការអញ្ជើញរបស់កូរ៉េខាងជើងដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន (Moon Jae-in) ឱ្យធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាងដើម្បីធ្វើកិច្ចចរចានោះ។

លោក Deng បាននិយាយថាប្រទេសចិនស្វាគមន៍ការសន្ទនាគ្នាកាលពីពេលថ្មីៗនេះព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរស្តីពីកីឡាអូឡាំពិករដូវរងា PyeongChang។

លោកបាននិយាយថាកិច្ចប្រឹងប្រែងរួមគ្នាធ្វើឡើងដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូងដើម្បីធ្វើឱ្យល្អប្រសើរទំនាក់ទំនងព្រមទាំងជំរុញការផ្សះផ្សាគ្នាឡើងវិញហើយនិងកិច្ចសហប្រតិបត្តិការនោះគឺស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរព្រមទាំងនាំឱ្យមានការជំរុញសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

លោក Deng បានដកស្រង់សំដីរដ្ឋមន្រ្តីការបរទេសលោក វ៉ាង យី (Wang Yi) ដែលនិយាយថាយើងសង្ឃឹមថាការសន្ទនាគ្នាក្នុងអំឡុងកីឡាអូឡាំពិកនឹងពង្រីកទៅដល់ការសន្ទនាគ្នាជាធម្មតា ហើយការសន្ទនាគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងត្រូវគេពង្រីកឱ្យទៅដល់ការសន្ទនាគ្នារវាងភាគីដែលមានជាប់ពាក់ព័ន្ធទាំងអស់ជាពិសេសរវាងកូរ៉េខាងជើង និងស.រ.អា។

លោកក៏បាននិយាយផងដែរថាលោកសង្ឃឹមថាកិច្ចប្រឹងប្រែងរបស់កូរ៉េទាំងពីរដើម្បីធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងនានានោះនឹងត្រូវគេពង្រីកឱ្យទៅដល់កិច្ចប្រឹងប្រែងរួមគ្នានៃភាគីទាំងអស់ដើម្បីថែរក្សាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2156
សប្ដាហ៍នេះ : 10742
ខែនេះ : 44359
សរុប : 17837992