ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង




អ៊ីស្តង់ប៊ូល: រដ្ឋមន្រ្តីការបរទេសតួកគីលោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានព្រមានពីថ្ងៃចន្ទថាទំនាក់ទំនងរវាងប្រទេសតួកគី និងស.រ.អាឥឡូវនេះមានភាពកាន់តែយ៉ាប់យ៉ឺនទៅដល់ចំណុចមួយដែលត្រូវធ្វើការកែកុន ឬខូចទាំងស្រុងនោះ។

ដោយប្រកាសថាចំណងទាក់ទងទ្វេភាគីស្ថិតនៅក្នុងចំណុចយ៉ាងសំខាន់មួយនោះ បេសកជនកំពូលតួកគីបាននិយាយថាយើងនឹងធ្វើការកែកុនចំណងទាក់ទងនេះ ឬចំណងទាក់ទងនេះនឹងត្រូវខូចទាំងស្រុង។

ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានក្នុងក្រុងអ៊ីស្តង់ប៊ូលបន្ទាប់ពីកិច្ចប្រជុំជាមួយបណ្តារដ្ឋអាហ្រ្វិកមក លោកបាននិយាយថាក្រុងវ៉ាស៊ីងតោនបានធ្វើនូវកំហុសឆ្គងជាច្រើនក្នុងការដោះស្រាយនូវទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងអង់ការ៉ាដែលរួមមានទាំងការផ្តល់ការគាំទ្រដល់កងជីវពលឃឺដនៅក្នុងប្រទេសស៊ីរីដែលគេស្គាល់ថាកងឯកភាពការពារប្រជាជន (YPG) ផង។

កងទ័ពតួកគីបានបើកធ្វើការវាយប្រហារពីអាកាស និងលើដីទៅលើ Afrin ដែល YPG កាន់កាប់នៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យកាលពីថ្ងៃទី២០ ខែមករា ព្រោះក្រុងអង់ការ៉ាចាត់ទុកពួកសកម្មប្រយុទ្ធឃឺដនេះថាជាពួកភេរវជនដែលចូលរួមជាមួយគណបក្សពលករឃឺដខុសច្បាប់។

ប្រទេសតួកគីបានគំរាមវាយប្រហារ Manbij ទីក្រុងស៊ីរីមួយទៀតដែលកាន់កាប់ដោយ YPG នៅក្នុងសកម្មភាពបន្ទាប់របស់ខ្លួន ប៉ុន្តែស.រ.អាបានបដិសេធមិនដកកងទ័ពរបស់ខ្លួនចេញពីទីក្រុងនេះដូចដែលបានទាមទារដោយក្រុងអង់ការ៉ាទេដែលធ្វើឱ្យខ្លាំងឡើងនូវគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់មួយរវាងសម្ព័ន្ធមិត្រណាតូនេះ។
    លោកកាវូសូគ្លូបាននិយាយថាវាជាធម្មជាតិដែលថាយើងបានបាត់បង់នូវជំនឿទុកចិត្តរបស់យើងនៅក្នុងស.រ.អាដោយលោកសង្កត់ធ្ងន់ថាទីក្រុងអង់ការ៉ាមិនចង់ឮនូវការសន្យាទទេណាមួយថែមទៀតទេពីសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុន្តែចង់ឃើញនូវជំហ៊ានដែលពិតប្រាកដ។

លោកកាវូសូគ្លូបាននិយាយថាគ្រប់បញ្ហាដែលស្មុគស្មាញទាំងអស់នឹងត្រូវគេធ្វើការពិភាក្សាគ្នាយ៉ាងលំអិតក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក រ៉េក ធីល្ល័រសុន (Rex Tillerson) នៅទីក្រុងអង់ការ៉ា។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2159
សប្ដាហ៍នេះ : 10745
ខែនេះ : 44362
សរុប : 17837995